Back up បញ្ជីទូរស័ព្ទ រួចផ្ទុកនៅក្នុង iCloud, Google Drive, Dropbox ឬ Gmail បានយ៉ាងងាយជាមួយកម្មវិធីមួយនេះ!
បញ្ជីឈ្មោះទូរស័ព្ទ (Contact) ដែលយើងបាន Save ទុកនៅក្នុងទូរស័ព្ទពិតជាសំខាន់ នៅក្នុងនោះសុទ្ធតែជាលេខទូរស័ព្ទមនុស្សដែលសំខាន់ ហើយមិនអាចបាត់បង់នោះទេ។ នៅពេលដែលយើងធ្វើការទំនាក់ទំនងម្តងៗ មិនអាចចាំលេខរបស់ពួកគេទាំងអស់នោះទេ ដូចនេះយើងត្រូវការ Save វាទុកនៅក្នុងបញ្ជីឈ្មោះទូរស័ព្ទ ទើបយើងងាយស្រួលទាញយកលេខណាមួយដែលមានមកខល។
ពេលនេះយើងនឹងណែនាំកម្មវិធីមួយទៀតដែលមានឈ្មោះថា Easy Backup ជាកម្មវិធីមួយប្រភេទដែលអាចធ្វើការរក្សាលេខទូរស័ព្ទដែលអ្នកបាន Save នៅក្នុងបញ្ជីទូរស័ព្ទនោះឲ្យមានសុវត្ថិភាព និងអាចទាញយកមកវិញបានគ្រប់ពេល ទោះបីជាអ្នកច្រលំដៃលុបលេខទាំងនោះក្នុងទូរស័ព្ទក៏ដោយ។ កម្មវិធីអនុញ្ញាតឲ្យអ្នក Back up បញ្ជីទូរស័ព្ទនោះទៅនៅលើ iCloud, SkyDrive, Box, Dropbox, Google Drive ឬ Gmail បាន ហើយអ្នកអាចដាក់ជាការ Back up ដោយស្វ័យប្រវត្តិក៏បាន ដូចនេះអ្នកមិនបាច់ពិបាកចូល Back up ច្រើនដងនោះទេនៅពេលដែលអ្នកទើបតែ Save លេខទូរស័ព្ទចូលក្រោយៗទៀតនោះ វានឹង Back up ទុកឲ្យដោយស្វ័យប្រវត្តិ បន្ទាប់អ្នកអាច Restore លេខទូរស័ព្ទដែលបាន Back up នោះមកវិញបានគ្រប់ពេល ប៉ុន្តែតម្រូវឲ្យអ្នកភ្ជាប់អ៊ីនធើណេត។


សំរាប់ទូរស័ព្ទដំនើរការប្រព័ន្ធប្រតិបត្តិការ iOS មិនអាចផ្ទេរលេខទូរស័ព្ទចូលទៅក្នុងស៊ីមកាតបានទេ ដូចនេះរាល់លេខទូរស័ព្ទដែលបាន Save គឺនៅក្នុងទូរស័ព្ទតែម្តងដូចនេះ យើងត្រូវតែ Back up ជាមួយកម្មវិធីមួយនេះទើបអាចរក្សាលេខទូរស័ព្ទដែលអ្នកមានបាន ដើម្បីការពារណានៅពេលដែលអ្នកបាត់ទូរស័ព្ទដោយចៃដន្យ ហើយមិនបាន Back up លេខទូរស័ព្ទទុកទៀត ពេលនោះអ្នកនឹងកាន់តែស្តាយក្រោយ ព្រោះដោយសារមានអ្នករកស៊ីមួយចំនួនត្រូវការទំនាក់ទំនងទៅកាន់ដៃគូសហការផ្សេងៗ ដូចនេះលេខទូរស័ព្ទដែលមាននៅក្នុងទូរស័ព្ទពួកគេពិតជាមានតម្លៃ។
0 comments:
Post a Comment