ថតរូប Screenshot លើ Android Smartphone របស់អ្នកបានកាន់តែងាយស្រួលជាមួយកំណែទម្រង់ថ្មីនៃកម្មវិធី Screenshot
ជាមួយកំណែទម្រង់ថ្មីនៃកម្មវិធី Screenshot Version 1.2.28 បាននាំអារម្មណ៍ប្រិយមិត្តអោយកាន់តែងាយស្រួលជាមួយការប្រើប្រាស់មុខងារថតរូបលើអេក្រង់ស្មាតហ្វូនរបស់លោកអ្នកបានយ៉ាងរហ័ស ដោយគ្រាន់តែចុច Shot Icon(Support បានតែ Rooted Phone និង Android ចាប់ពី Version 2.3 ឡើងទៅ) ឬក៏ ចុច Power Button និងកន្លែងបន្ថយ Volume អោយស្របពេលជាមួយគ្នា(សម្រាប់ទូរស័ព្ទ Samsung ភាគច្រើន)។

បន្ទាប់ពីធ្វើការថតរួចហើយ យើងក៏អាចចូលទៅ Browse មើលទីតាំង Images ដែលបាន Save ទុក ហើយថែមទាំងអាច Preview មើលនូវ Screenshot នោះ ថាតើគួរសម្រេចចិត្ត Save ឬ Discard ទៅតាមចិត្តរបស់អ្នក។ ជាមួយកម្មវិធី Screenshot សម្រាប់ Android នេះដែរ លោកអ្នកក៏អាចធ្វើការ Crop(កាត់យករូបថ្មី) បានផងដែរ ហើយអាចយកទៅតម្លើងលើ Android Devices របស់អ្នកបាន លុះត្រាតែមាន Version ចាប់ពី 2.3 ឡើងទៅ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានដាក់អោយដោនឡូដដោយឥតគិតថ្លៃនៅលើ Google Play Store ដោយវាមានទំហំ 2.5MB តែប៉ុណ្ណោះ។ ប្រិយមិត្តអាចចុចប៊ូតុងខាងក្រោមនេះដើម្បីធ្វើការទាញយក៕

0 comments:
Post a Comment