ចង់ឲ្យ icons នៅក្នុង Setting ប្តូររាងមកមូលវិញបានយ៉ាងស្រស់ស្អាតជាមួយ tweak មួយនេះ!
បើសិនជាអ្នកចង់ឲ្យ icons ផ្លាស់ប្តូរម្តងៗ ទាល់តែប្រើប្រាស់ theme ដើម្បីដំឡើងនៅលើទូរស័ព្ទ ទើប icons នៅលើ Homescreen និង Setting ផ្លាស់ប្តូររូបរាងផ្សេងៗ ប៉ុន្តែនៅពេលនេះមិនពិបាកទៀតទេ។ បើសិនជាអ្នកចង់ផ្លាស់ប្តូរ icons នៅក្នុង Setting ហើយមិនចង់ផ្លាស់ប្តូរ icons នៅក្នុង Homescreen ទេ យើងអាចជួយបាន។ ពេលនេះយើងនឹងណែនាំ tweak មួយដែលមានឈ្មោះថា CircleIcons ដែលអាចផ្លាស់ប្តូររូបរាង icons នៅក្នុង Setting របស់អ្នកទៅជារាងមូលបានដោយពុំបាច់ Respring ហើយការដំឡើងក៏ងាយស្រួលដែរ អ្នកមិនចាំបាច់ដំឡើង Source ទៀតទេ ដូចនេះអ្នកអាចធ្វើតាមការណែនាំខាងក្រោមបាន។
អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖
- ចូលទៅកាន់ Cydia រួចទៅកាន់កន្លែង Search វាយឈ្មោះ CircleIcons បន្ទាប់ធ្វើការ Install
- បន្ទាប់ពីការ Install រួច អ្នកត្រូវចូលទៅកាន់ Setting អូសចុះក្រោម បន្ទាប់បើក CircleIcons រួចចូលទៅកាន់ចំនុច Icons shape បន្ទាប់ជ្រើរើសដោយធីកត្រង់ Circle ហើយអ្នកចេញមក Setting វិញច្បាស់ជាឃើញ icons របស់ Setting ក្លាយទៅជារាងមូលវិញ ដោយមិនបាច់ Respring ។
- បើសិនជាអ្នកមិនចង់ឲ្យមាន icons នៅក្នុង Setting ក៏បានដែរ អ្នកអាចចូលទៅកាន់ Setting អូសចុះក្រោម បន្ទាប់បើក CircleIcons រួច Enable ត្រង់ Remove All Icons ពេលនោះវានឹងទាមទារឲ្យអ្នក Respring ដូចនេះអ្នកត្រូវយល់ព្រមតាមវា បន្ទាប់ពី Respring រួច អ្នកអាចចូលទៅកាន់ Setting អ្នកច្បាស់ជាមិនឃើញមាន icons ទៀតទេ។ បើចង់ឲ្យដូចធម្មតាវិញ អ្នកគ្រាន់តែ Disable វាវិញមកជាការស្រេច។
បន្ទាប់ពីអ្នកធ្វើតាមការណែនាំនៅខាងលើនេះត្រឹមត្រូវរួចរាល់ អ្នកច្បាស់ជាពេញចិត្ត ជាមួយរចនាបថថ្មីនៃ icons នៅក្នុង Setting នេះមើលទៅគួរឲ្យទាក់ទាញ ហើយការដំឡើងក៏ងាយស្រួល ដូចនេះសូមមិត្តអ្នកអានដែលបានដំឡើងរួចរីករាយនិងការប្រើប្រាស់នេះ ដោយគ្មានក្តីកង្វល់។
0 comments:
Post a Comment