របៀបបង្កើតគណនី Microsoft តាមរយៈទូរស័ព្ទ iPhone
ពេលនេះការងឿងឆ្ងល់លែងមានទៀតហើយសំរាប់មិត្តអ្នកអានដែលចង់ដឹងពីវិធីបង្កើតគណនី Microsoft តាមរយៈការប្រើប្រាស់ស្មាតហ្វូនម៉ាកផ្សេងខុសពី Lumia មកបង្កើតគណនី Microsoft នេះ។ យើងបានពាំនាំពីរបៀបនៃការបង្កើតគណនី Microsoft តាមរយៈទូរស័ព្ទ iPhone ហើយបាន screenshot រាល់សកម្មភាពនៃការបង្កើតនោះ មកណែនាំឲ្យមិត្តអ្នកអានយល់បានកាន់តែច្បាស់ទៀតផង ដូចនេះនេះមិនបង្អង់ សូមមិត្តអ្នកអានទាំងអស់គ្នា ក្រលេកមកមើលរបៀបនៃការបង្កើតនោះនៅខាងក្រោម៖
1. អ្នកត្រូវចូលទៅកាន់ Safari

2. បន្ទាប់ពីចូលក្នុង Safari រួច អ្នកត្រូវវាយពាក្យ login.live.com ឬ live.com ក៏បាន នៅក្នុងក្រឡោននៅខាងលើនោះ

3. ពេលនោះអ្នកនឹងឃើញដូចរូបនៅខាងក្រោមនេះ បន្ទាប់ចុចពាក្យ Sign up now
4. មុនដំបូងវានឹងបញ្ចេញ Form មួយសំរាប់ឲ្យអ្នកបំពេញ បន្ទាប់អ្នកត្រូវវាយតាមចន្លោះនីមួយៗ ឲ្យគ្រប់ និងបានត្រឹមត្រូវ ទើបអាចបន្តទៅមុខទៀតបាន។ បញ្ជាក់ថា ត្រង់ចំនុច Country/region អ្នកត្រូវជ្រើសរើសយក Cambodia និងត្រង់ចំនុច Country code អ្នកត្រូវយក Cambodia (+855)
5. បន្ទាប់ពីបំពេញបានពេញលេញត្រឹមត្រូវរួចរាល់ហើយ អ្នកត្រូវតែដោះធីកត្រង់ Send me promotional offers from Microsoft. រួចចុចប៊ូតុង Create account ។ នៅពេលដែលអ្នកឃើញរូបដូចខាងក្រោមនេះ វាគ្រាន់តែជោគជ័យដំណាក់កាលដំបូងតែប៉ុណ្ណោះមិនទាន់រួចរាល់ជាស្ថាពរនោះទេ វាតម្រូវឲ្យអ្នក verify គណនីនេះសិនទើបអាចប្រើប្រាស់បាន
6. អ្នកត្រូវចូលទៅ Log in អ៊ីម៉ែលរបស់អ្នកនៅក្នុងទំព័រថ្មីមួយទៀតក្នុង Safari រួចអ្នកច្បាស់ជាឃើញសារមួយនៅក្នុង Primary inbox របស់អ្នកដែល Microsoft ផ្ញើរមក, រួចអ្នកត្រូវតែបើកវា, បន្ទាប់អ្នកច្បាស់ជាឃើញប៊ូតុង Verify រួចអ្នកត្រូវចុចវាភ្លាម, បន្ទាប់ទៀតវានឹងនាំអ្នកចេញទៅកាន់ទំព័រថ្មីមួយទៀត រួចអ្នកអាចចុចប៊ូតុង OK
7. ពេលនោះអ្នកនឹងចូលទៅកាន់គណនី Microsoft របស់អ្នកបានភ្លាម ហើយអ្នកអាចរីករាយនិងការប្រើប្រាស់ដោយគ្មានក្តីបារម្មណ៍។
បន្ទាប់ពីធ្វើការបង្កើតគណនីខាងលើនេះហើយ មិត្តអ្នកអានទាំងអស់គ្នាអាចប្រើប្រាស់គណនីនេះ ទៅប្រើប្រាស់សំរាប់ដោនឡូដកម្មវិធីនៅលើ Window Phone Store បានតាមរយៈទូរស័ព្ទ Lumia ហើយអាចដោនឡូដកម្មវិធីផ្សេងៗនៅលើ Store របស់ Window 8.1 ដែលដំនើរការដោយកុំព្យូទ័របាន និងប្រើប្រាស់គណនីនេះនៅលើកម្មវិធី Skype ក៏បានដែរ។





0 comments:
Post a Comment