បង្កើនម៉េម៉ូរី iPhone, iPad អ្នក​អោយ​ទំនេរ​ច្រើន​ជាង​មុន​ជាមួយ Tweak CacheClearer

ទំហំផ្ទុកទិន្នន័យ គឺជាបញ្ហាដ៏ចំបងមួយរបស់អ្នកប្រើ​ប្រាស់ iPhone, iPad ព្រោះ​អី​ឧបករណ៍​របស់ Apple នេះ​មិន​អាច​បន្ថែម​កាត​ម៉េម៉ូរី​បាន​នោះ​ទេ ហើយ​មនុស្ស​ភាគ​ច្រើន​និយម​ប្រើ​ប្រាស់​ម៉ូឌែល 16GB ​ជាង 32GB រឺ 64GB។ ក្រៅ​ពី​កម្មវិធី រូបភាព​និង​វីដេអូ​ហើយ ម៉េម៉ូរី iPhone របស់​អ្នក​មួយ​ផ្នែកក៏​បាន​ចំណាយ​ទៅ​លើ Cache ផងដែរ ដែល​វាគឺ​ជា​ឯក​សារ​កំប៉ិក​កំប៉ុក​ឥត​បាន​ការ​របស់​កម្មវិធី​និង​ហ្គេម​នានា។ ជា​ការ​ពិត​ណាស់ អ្នក​គួរ​តែ​ឧស្សាហ៍​លុបឯក​សារ​កំប៉ិកកំប៉ុក​នេះ​ចោល ព្រោះ​អី​វា​ធ្វើ​អោយ​ឧបករណ៍​អ្នក​ទំនេរ​ម៉េម៉ូរី​ច្រើន​ជាង​មុន និង​ដើរ​លឿន​ជាដើម ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ដែរ ដែល Apple មិន​បាន​បំពាក់​មុខងារ​សម្រាប់​លុប Cache ចូល​ដូច​ពពួក​ទូរស័ព្ទ Android នោះ​ទេ។
​​
ទោះបីជា Apple មិនបានបំពាក់មកមុខងារសម្រាប់​លុប Cache នៅ​លើ​ទូរស័ព្ទ​យើង​ចោល​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន Jailbreak iPhone, iPad រប​ស់​អ្នក​ហើយ អ្នក​អាច​លុប​របស់​អត់​បាន​ការ​នេះ​ចោល​ចេញ​ពីទូរស័ព្ទ​អ្នក​បាន​ដោយ​ងាយ​ស្រួល​បំផុត ដើម្បី​ធ្វើ​អោយ​ម៉េម៉ូរី​អ្នក​ទំនេរ​បាន​ច្រើន​ជាង​មុន។ ខាង​ក្រោម​នេះ​គឺជា​រ​បៀប​តម្លើង និង​ប្រើ​ប្រាស់ Tweak ឈ្មោះ CacheClear ហេតុ​ដូច្នេះ​ហើយ​សូម​សាក​ល្បង​ទាំង​អស់​គ្នា។
តម្រូវការ
  • iPhone, iPad រឺ iPod touch ដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ឡើង​ទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Source > Edit > ចុចលើសញ្ញាបូក > វាយ​ពាក្យ “http://rpetri.ch/repo “ រួច​ហើយ​ចុច Add
  • នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោនស្វែងរក > វាយ​ពាក្យ > CacheClearer រួច​ហើយ​តម្លើង​វា
  • ដើម្បីលុប Cache របស់កម្មវិធីណាមួយ សូមចូលទៅកាន់ Setting > General > Usage > Manager Storage > នោះ​អ្នក​នឹង​ឃើញ​មាន​កម្មវិធី​ជា​ច្រើន ហើយ​នៅ​ខាង​ចុង​នៃ​កម្ម​វិធី​មាន​បង្ហាញ​ទំហំ​ទិន្នន័យ​នៃ​កម្មវិធី​នោះ។
  • សូមជ្រើសរើសកម្មវិធិណាមួយដែលអ្នកឃើញមានទំហំទិន្នន័យ​ច្រើន ហើយ​អ្នក​គិត​ថា​អត់​បានការ ដែល​មាន​ដូច​ជា​កម្មវិធី Facebook, Instagram ជាដើម ប៉ុន្តែ​សូម​ចង​ចាំថា កុំ​ជ្រើស​រើស​កម្មវិធី​ដោនឡូដ​ឯក​សារ​នានា​ដូច​ជា Tubemate អោយ​សោះ ព្រោះ​អី​ឯកសារ​របស់​វា​សុទ្ធតែជា​វីដេអូ​ដែល​អ្នក​បានដោនឡូដ។
  • ឧទាហរណ៍ជ្រើសរើសយកកម្មវិធី Facebook ដោយចុចលើវា > ហើយ​ចុច​លើ​ពាក្យ Clear Apps’s Cache នៅ​ខាង​ក្រោម និង​ចាំមួយភ្លែតទៅជាការស្រេច។
  • នៅកន្លងដដែលនេះ វាក៏មានពាក្យ Reset App ផងដែរ ដែល​ប្រើ​ដើម្បី​លុប​កម្ម​វិធីណា​មួយ​ទៅ​ជាថ្មី​ដូច​ទើប​តែ​ដោនឡូដ​មក​អញ្ជឹង។
  ​​
សូមបញ្ជាក់ផងដែរថា ដើម្បីមានប្រសិទ្ធខ្ពស់ និងចង់អោយទូរស័ព្ទ​អ្នក​ទំនេរ​អង្គ​ផ្ទុក​ទិន្នន័យ​បាន​កាន់​តែ​ច្រើន សាក​ល្បង​ប្រើ​ប្រាស់ Tweak ឈ្មោះ iCleaner Pro ព្រោះ​វា​មាន​សមត្ថ​ភាព​អាច​លុប​ឯក​សារ​ឥត​បាន​ការ​ចេញ​ពី​ទូរស័ព្ទ​យើង​បាន​ច្រើន​ណាស់ ចន្លោះ​ពី 200mb ដល់ 1GB ឯណោះ ប៉ុន្តែ​មិន​សូវ​មាន​សុវត្ថិភាព​ប៉ុន្មាន​ទេ ប្រសិន​បើ​ជា​អ្នក​ប្រើ​ប្រាស់​វា​ខុស​បច្ចេកទេស។

0 comments:

Post a Comment