Chrome Remote Desktop ពេលនេះមានវត្តមាននៅលើ App Store ហើយ!
ពេលនេះប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS អាចដោនឡូដកម្មវិធីថ្មីមួយទៀតយកទៅប្រើបានហើយ ដោយកម្មវិធីនេះបង្កើតឡើងក្រោមឈ្មោះ Google ច្បាស់ជាសំខាន់ និងមិនប៉ះពាល់ដល់ទូរស័ព្ទរបស់អ្នកឡើយនៅពេលប្រើប្រាស់។ កម្មវិធីនេះបានចេញដាក់ឲ្យប្រើប្រាស់កាលពីខែវិច្ឆិការួចមកហើយសំរាប់ប្រព័ន្ធប្រតិបត្តិការ Android ហើយ នៅពេលនេះខែមករា ទើបមានវត្តមានដាក់ឲ្យដោនឡូដសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS ។
បញ្ជាក់ម្តងទៀតថា កម្មវិធីនេះមានឈ្មោះថា Chrome Remote Desktop ដែលជាកម្មវិធីមួយសំរួលដល់ការទំនាក់ទំនងរវាងទូរស័ព្ទ ឬថេប្លេតមកកាន់កុំព្យូទ័របានយ៉ាងងាយ ដើម្បីប្រើប្រាស់ Chrome Browser និងការប្រើប្រាស់ផ្សេងៗបាននៅលើកុំព្យូទ័ររបស់អ្នក ដោយគ្មានបញ្ហា, ងាយស្រួល និងរហ័សជាទីបំផុត។ បន្ទាប់ពីអ្នកដោនឡូដកម្មវិធីនេះរួច ហើយអ្នកអាចធ្វើការភ្ជាប់តាមការណែនាំនៅក្នុងកម្មវិធីនោះឲ្យបានត្រឹមត្រូវ ពេលនោះអ្នកនឹងអាចប្រើប្រាស់ Chrome Browser និងការប្រើប្រាស់ផ្សេងៗដែលមាននៅលើកុំព្យូទ័ររបស់អ្នក មកប្រើប្រាស់ ឬបញ្ជាបាននៅលើទូរស័ព្ទ និងថេប្លេតវិញបានភ្លាម ប៉ុន្តែតម្រូវឲ្យកុំព្យូទ័រដែលភ្ជាប់នោះដំនើរការដែរ ទើបអាចប្រើប្រាស់បាន។ អ្នកអាចចុចប៊ូតុងដោនឡូដខាងក្រោម ដើម្បីតភ្ជាប់ទៅកាន់កន្លែងដោនឡូដបានភ្លាមឥតគិតថ្លៃ ៖
បញ្ជាក់ ៖ កម្មវិធីនេះអាចប្រើប្រាស់បាននៅលើឧបករណ៍ដែលដំនើរការប្រព័ន្ធប្រតិបត្តិការ iOS7 ឡើងទៅ ចំនែក Android វិញចាប់ពី 4.0 ឡើងទៅ។
បើសិនជាអ្នកមានអារម្មណ៍មិនចង់បញ្ជាលើការប្រើប្រាស់ Chrome Browser ឬការប្រើប្រាស់ផ្សេងៗតាមរយៈកុំព្យូទ័រនោះ នៅពេលនេះមិនចោទជាបញ្ហាទៀតទេ សាកប្រើកម្មវិធីនេះដើម្បីបញ្ជាលើការប្រើប្រាស់ Chrome Browser ឬការប្រើប្រាស់ផ្សេងៗដែលមាននៅលើកុំព្យូទ័រ តាមរយៈទូរស័ព្ទ ឬថេប្លេតបានភ្លាមពីចំងាយទៀតផង។




0 comments:
Post a Comment