មានអីពិបាក ថតរូប​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ទះ​ដៃ​ជាមួយ​កម្មវិធីមួយនេះ!

មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ តែងតែធ្វើការថត​រូប​ដើម្បី​ទុក​ជា​ការ​ចង​ចាំ ឬ​ទុក​ជា​អនុស្សាវរីយ៍​ជាមួយ​មនុស្ស​ដែល​សំខាន់។ មនុស្ស​ម្នាក់ៗ​មិន​អាច​ចង​ចាំ​អ្វី​បាន​ច្បាស់​នោះ​ទេ នៅ​ពេល​ដែល​កន្លង​ហួស​ច្រើន​ថ្ងៃ ឬ​ច្រើន​ខែ ដូច​នេះ​មាន​តែ​ការ​ថត​រូប​ទេ ទើប​អាច​បន្សល់​ទុក​នូវ​រូបភាព​រីក​រាយ និង​រំលឹក​ដល់​សកម្មភាព​នៅ​ពេល​នោះ​បាន ហើយ​ថែម​ទាំង​អាច​ផ្តល់​នូវ​អារម្មណ៍​ល្អ​នៅ​ពេល​នោះ ត្រលប់​មក​វិញ​បាន​ទៀតផង។
ពេលនេះយើងនឹងណែនាំកម្មវិធីមួយដែលមានឈ្មោះថា Snap Clap ជា​ប្រភេទ​កម្មវិធី​មួយ​ដែល​អស្ចារ្យ អាច​អនុញ្ញាត្ត​ឲ្យ​អ្នក​ថត​យក​រូបភាព​ដោយ​គ្រាន់​តែ​ទះ​ដៃ​ម្តង ទៅ​ពីរ​ដង នោះ​វា​នឹង​ថត​ភ្លាម។ អ្នក​អាច​កំណត់​ជា​វិនាទី​ដើម្បី​ថត​រូប, អ្នក​ថត​ដោយ​ការ​ទះ​ដៃ​ទាំង​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ, អ្នក​អាច​ចែក​រំលែក​ទៅ​កាន់​បណ្តាញ​សង្គម​បាន​ដូច​ជា Facebook twitter email និង​ផ្សេងៗ​ទៀត​បាន​ភ្លាមៗ និង អ្នក​កំណត់​មុខងារ​ការ​ស្រូប​យក​សំលេង​របស់​កម្មវិធី​បាន។ នៅ​ពេល​នេះ​អ្នក​អាច​ចុច​ប៊ូតុង​ខាង​ក្រោម ដើម្បី​ត​ភ្ជាប់​ទៅ​កាន់​កន្លែង​ដោនឡូដ៖

បញ្ជាក់ថា ៖ កម្មវិធីនេះអាចប្រើប្រាស់បាន​នៅ​លើ​ឧបករណ៍​ដែល​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 7.1 ឡើងទៅ ។
កម្មវិធីនេះពិតជាស្រួលក្នុងការប្រើប្រាស់ណាស់ ហើយអាច​សំរួល​ដល់​ការ​ថត​រូប​របស់​អ្នក​បាន​ទៀត ដោយ​ពុំ​ចាំបាច់​ពឹង​អ្នក​ដទៃ​ឲ្យ​ថត​អោយ​នោះ​ទេ។ អ្នក​អាច​ដាក់​ជើង​បន្ថែម ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​នៅ​ឈរ​ត្រឹង រួច​បើក​កម្មវិធី​នេះ ហើយ​ទះ​ដៃ​តែ​ម្តង ទៅ​ពីរ​ដង វា​នឹង​ចាប់​យក​រូបភាព​ភ្លាម។ មិន​អាច​បង្អង់​យូរ​ត្រូវ​តែ​សាក​ភ្លាម​ទៅ ដើម្បី​ដឹង​ពី​អត្ថ​ប្រយោជន៍​ពិតនេះ។

0 comments:

Post a Comment