ពេលនេះអ្នកអាចដោនឡូដហ្គេមសំរាប់កុមារបានយ៉ាងងាយនៅក្នុង App Store ជាមួយផ្នែកមួយនេះ!
ក្រុមហ៊ុន Apple ទើបតែបានណែនាំពីផ្នែកមួយទៀតនៅក្នុង App Store ដែលហៅថា “New Game for Kids” នៅក្នុងផ្នែកនោះមានសុទ្ធតែហ្គេមថ្មីៗដែលសំរិតសំរ៉ាំងសំរាប់កុមារតែម្តង។ ផ្នែកនេះធ្លាប់បានណែនាំម្តងរួចមកហើយកាលពីឆ្នាំ 2013 ប៉ុន្តែលើកនេះវាទើបតែអាប់ដេតថ្មីជាមួយហ្គេមថ្មីៗ ល្អៗសំរាប់កុមារលេងកំសាន្តដើម្បីកើនប្រាជ្ញា។
នៅក្នុងផ្នែកនេះត្រូវបានរៀបចំហ្គេមទាំងនោះជាក្រុមសំរាប់កុមារអាយុចន្លោះពី 5 ឆ្នាំចុះក្រោមលេង, សំរាប់កុមារអាយុចន្លោះ 6 ទៅ 8 ឆ្នាំលេង និងសំរាប់កុមារអាយុចាប់ពី 9 ដល់ 11 លេង។ ហើយមានកាន់តែអស្ចារ្យនោះ មានផ្នែកមួយទៀតដែលហៅថា “Family Time With Apps” នៅក្នុងផ្នែកនោះមានសុទ្ធតែកម្មវិធីពិសេសៗសំរាប់ជំនួយដល់ឪពុកម្តាយស្វែងរកកម្មវិធីសំរាប់កូនពួកគេ និងជួយភ្ជាប់ប្រាស្រ័យទាក់ទងរវាងឪពុកម្តាយ និងកូនកាន់តែប្រសើរផងដែរ។ អ្នកអាចចុចពាក្យ Link ពណ៌ខៀវនៅខាងក្រោមនេះ ដើម្បីតភ្ជាប់ទៅកាន់ផ្នែក “New Game for Kids” បានភ្លាម។

នេះពិតជាឱកាសល្អសំរាប់ឱពុកម្តាយដែលចង់ស្វែងរកហ្គេមថ្មីៗល្អៗ សាកសមជាមួយអាយុកូនរបស់អ្នក ហើយហ្គេមទាំងនេះអាចបង្កើនគំនិតរបស់ពួកគេបានថែមទៀតផង។ មិនបង្អង់យូរ អ្នកគួរតែសាកចូលមើលនៅក្នុងផ្នែកនេះ ពេលនោះអ្នកច្បាស់ជាឃើញហ្គេមដែលសាកសមនឹងកូនលោកអ្នកជាក់ជាមិនខាន។

0 comments:
Post a Comment