ReachApp ជួយ​ចែក​អេក្រង់​ iPhone iPad របស់​អ្នក​ដើម្បី​បើក​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​មួយ

កាលពីសប្ដាហ៍មុន ខេមបូធ្លាប់បានធ្វើការបង្ហាញជូននូវ Tweak មួយដែលមាន​ឈ្មោះ​ថា​ ReachApp ដោយ​វា​មាន​សមត្ថភាព​ខ្ពស់​អាច​ធ្វើ​អោយ​ iPhone ឬ iPad របស់​យើង​អាច​បើក​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​មួយ​ដូច​ជា​មុខងារ​ Multi-Windows របស់ Samsung ដែរ ហើយ​យើង​អាច​ធ្វើ​ការ​ទាញ​ពង្រីក​បង្រួម​កម្មវិធី​ទាំង​ពីរ​នេះ​បាន​ទៅ​តាម​តម្រូវ​ការ​របស់​យើង។
យ៉ាងណាមិញ មានប្រិយមិត្តមួយចំនួនអាចធ្វើការតម្លើងបាន ហើយក៏មាន​ប្រិយមិត្ត​មួយ​ចំនួន​ទៀត​មិន​អាច​ធ្វើ​ការ​តម្លើង​ Tweak នេះ​បាន ​ដូច​នេះ​ខេមបូ​សូម​លើក​យក​វិធី​លម្អិត​ក្នុង​ការ​តម្លើង​ Tweak នេះ ក៏​ដូច​ជា​របៀប​ប្រើប្រាស់​មក​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​ជា​ថ្មី​ម្ដង​ទៀត។
តម្រូវការ
  • iPhone ឬ iPad ដំណើរការដោយ iOS 8
  • ឧបករណ៍របស់អ្នកត្រូវធ្វើការ Jailbreak អោយមាន Cydia ជាមុនសិន
វិធីតម្លើង
  • សូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source biteyourapple ដោយចូលទៅ Source => Edit => Add => រួចបំពេញ http://repo.biteyourapple.net/ => Add Source
  • បន្ទាប់ពីតម្លើង Source នេះរួច សូមចូល​ទៅ​កាន់ Search => វាយ​ពាក្យ ReachAll រួច​ធ្វើ​ការ​តម្លើង
  • បន្ទាប់មកសូមចូលទៅកាន់ Cydia ម្ដងទៀតរួច Search => វាយ​ពាក្យ ReachApp និង​ធ្វើ​ការ​តម្លើង
  • ក្រោយពីធ្វើការតម្លើង Tweak ទាំងពីរនេះរួចសូមអ្នក​ចូល​ទៅ​កាន់ Settings => ReachApp => Enabled
  • បន្ទាប់មកសូមចូលទៅកាន់ Settings ដដែល => ReachAll => Enable រួច​ចូល​ទៅ​កាន់​ Activation Methods => ធីក​លើ​ពាក្យ Triple Press (អ្នក​អាច​ជ្រើស​រើស​យក​ Activator ផ្សេង​ទៀត​ទៅ​តាម​ចំនូល​ចិត្ត​របស់​អ្នក)
  • ចុងក្រោយសូមអ្នកចូលទៅកាន់កម្មវិធីណាមួយនៅលើ Homescreen ដូចជា Safari, Facebook ជាដើម រួច​ចាក​ចេញ​មក​វិញ​ ហើយ​ចូល​ទៅ​កាន់​កម្មវិធី​មួយ​ផ្សេង​ទៀត​ដូច​ជា​ App Store, Video ក៏បាន ហើយ​ធ្វើ​ការ​ចុច​ប៊ូតុង Home ចំនួន​បី​ដង​ជាប់​គ្នា​ បន្ទាប់​មក​អ្នក​នឹង​ឃើញ​កម្មវិធី​ដែល​ចូល​អម្បាញ់​មិញ​នៅ​ខាង​លើ ​ហើយ​អ្នក​អាច​ជ្រើស​យក​កម្មវិធី​ណា​មួយ​ដែល​អ្នក​ចង់​អោយ​បង្ហាញ​ពីរ​ព្រម​គ្នា។​ ហើយ​អ្នក​អាច​ពង្រីក ឬ​បង្រួម​កម្មវិធី​ណា​មួយ​អោយ​ធំ​ឬ​តូច ដោយ​អូស​របា​តូច​មួយ​នៅ​ផ្នែក​កណ្ដាល​ខាង​លើ​នៃ​កម្មវិធី​ដែល​នៅ​ខាង​ក្រោម។
  

  

  
ខេមបូ សង្ឃឹមថាម្ដងនេះ ប្រិយមិត្តទាំងអស់នឹងអាចធ្វើ​ការតម្លើង Tweak មួយ​នេះ​បាន​ដោយ​ជោគ​ជ័យ​ណា!

0 comments:

Post a Comment