វិធីផ្លាស់ប្ដូរអក្សរនៅលើកន្លែងចាក់សោរពី Enter Passcode ទៅប្រយោគផ្សេងៗទៅតាមចំនូលចិត្តរបស់អ្នក
iPad និង iPhone ដែលបានធ្វើការ Jailbreak រួចគឺមានសិទ្ធិសេរីភាពអាចធ្វើការតម្លើង Tweak Theme និងកម្មវិធីប្លែកៗជាច្រើនទៀតដែល iPhone iPad ធម្មតាមិនអាចធ្វើបាន។
ដើម្បីជាការកំសាន្ដ ថ្ងៃនេះខេមបូមានវិធីដ៏តូចមួយដែលអាចធ្វើការផ្លាស់ប្ដូរអក្សរត្រង់កន្លែងបំពេញលេខកូដនៅពេលដោះសោរ។ ហើយវាអាចអោយយើងធ្វើការដាក់អក្សរអង់គ្លេស ឬអក្សរខ្មែរទៅតាមការកំនត់របស់យើង ដោយវានឹងបង្ហាញអោយយើងឃើញនៅពេលដែលយើងធ្វើការដោះសោរ។
របៀបនៃការដាក់អក្សរនេះគឺមិនសូវជាពិបាកប៉ុន្មានទេ ប៉ុន្ដែតម្រូវអោយអ្នកទាំងអស់គ្នាធ្វើតាមរបៀបណែនាំអោយបានត្រឹមត្រូវ និងប្រុងប្រយ័ត្ន។
តម្រូវការ៖
- iPhone, iPad ដែលបាន Jailbreak រួច
- ដើម្បីប្រើប្រាស់កម្មវិធីនេះ iPhone ឬ iPad របស់អ្នកត្រូវប្រើប្រាស់ Passcode ដើម្បីចាក់សោរអេក្រង់ (Lockscreen Passcode)
វិធីធ្វើ៖
- សូមចូលទៅកាន់ Cydia រួចចូលទៅកាន់ Search => វាយពាក្យ iFile ហើយធ្វើការតម្លើង
- ក្រោយពីតម្លើង iFile រួច សូមអ្នកបើកកម្មវិធី iFile នេះហើយចូលទៅកាន់ System => Library => PrivateFrameworks => SpringBoardUIServices.framework => en.lproj => ហើយអ្នកនឹងឃើញ SpringBoardUIServices.strings ត្រង់ចំនុចនេះ សូមអ្នកចុចនៅលើសញ្ញាព្រួញខាងស្ដាំនៃឯកសារនេះ ហើយជ្រើសយក Property List Viewer។
- បន្ទាប់មកអ្នកនឹងឃើញមាន Option ជាច្រើនជួរ ប៉ុន្ដែសូមអ្នកពិនិត្យចុះមកខាងក្រោមស្វែងរកឃ្លាមួយដែលសរសេរថា PASSCODE_ENTRY_PROMPT ហើយចុចចូលទៅ អ្នកនឹងឃើញប្រយោគ Enter Passcode។ ចុងបញ្ចប់អ្នកគ្រាន់តែលុបប្រយោគនេះចោល ហើយធ្វើការសរសេរប្រយោគថ្មីដែលអ្នកចង់បាន ចុចលើពាក្យ Done នៅផ្នែកខាងលើ និងធ្វើការ Respring ឬ បិទបើក iPhone របស់អ្នកជាការស្រេច។
បញ្ជាក់៖ វីធីនៃការផ្លាស់ប្ដូរប្រយោគនៅត្រង់ Lockscreen នេះគឺមានភាពស្មុគស្មាញបន្ដិច ដូចនេះសម្រាប់អ្នកដែលចង់អនុវត្តតាម សូមអានការណែនាំអោយយល់ច្បាស់ជាមុនសិន ជៀសវាងមានបញ្ហា ហើយខេមបូក៏មិនទទួលខុសត្រូវប្រសិនបើឧបរណ៍របស់អ្នកមានបញ្ហា។ ចំពោះវិធីណែនាំខាងលើនេះ ខេមបូបានធ្វើតេស្ដទៅលើ iPad Mini 2 ដំណើរការដោយ iOS 8.1.2 គឺធ្វើបានដោយជោគជ័យ និងមិនមានបញ្ហាអ្វីឡើយ។ ដូចនេះសូមអ្នកទាំងអស់គ្នាសម្រេចចិត្តដោយខ្លួនឯងមុននឹងអនុវត្ត។





0 comments:
Post a Comment