បង្កើនល្បឿន iPhone, iPad អ្នកអោយកាន់តែលឿនជាងមុនជាមួយ Tweak នេះ
តើអ្នកដឹងទេថា តាមពិត iPhone, iPad របស់អ្នកវាអាចដំណើរការកម្មវិធី ហ្គេម និងមុខងារផ្សេងៗបានលឿនរហ័សទាន់ចិត្តបាន ក៏ប៉ុន្តែ Apple បានកំណត់កាយវិការអោយវារាងយឺតយ៉ាវបន្តិច ដើម្បីមើលទៅវាមានភាពស្រស់ស្អាត ទាក់ទាញភ្នែក។ អ្នកដែលធ្លាប់ប្រើប្រាស់ iOS មុនៗប្រាកដជាធ្លាប់បានលឺនូវ Tweak ឈ្មោះថា FakeClockUp រួចហើយ ដែលវាអាចជួយបោកប្រាស់ទូរស័ព្ទយើង អោយមានកាយវិការលឿនរហ័សជាងមុន ដូចជាបើកកម្មវិធី និងមុខងារផ្សេងៗជាដើម។ ដោយឡែកសម្រាប់ iOS 7 និង iOS 8 វិញ យើងសូមណែនាំអោយប្រើប្រាស់ Tweak ឈ្មោះថា Speed Intensifier។
Speed Intensifier វាមានសមត្ថភាពពិសេស អាចអោយ iPhone, iPad អ្នកមានកាយវិការរហ័សរហួនជាងមុន។ យើងធ្លាប់បានដឹងរួចមកហើយថា នៅពេលបិទ បើកកម្មវិធីផ្សេងៗ យើងសង្កេតឃើញថាវានៅបញ្ចេញកាយវិការពង្រីក បង្រួញ យឺតៗ អាចអោយយើងថាំចិត្តបាន។ ប្រសិនបើជាអ្នកចង់អោយវាមានភាពរហ័សរហួនជាងមុននោះ អ្នកគ្រាន់តែតម្លើង Tweak នេះ រួចហើយធ្វើការកែសម្រួលល្បឿនវាអោយលឿនជាងមុនទៅជាការស្រេច។ Tweak នេះមានភាពសាមញ្ញ ងាយស្រួលក្នុងការប្រើប្រាស់ មិនស៊ីថ្ម ហើយក៏សុវត្ថិភាពផងដែរ ហេតុដូច្នេះហើយសូមសាកល្បងប្រើប្រាស់វាទាំងអស់គ្នា។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការពី iOS 7 ដល់ iOS 8
- ឧបករណ៍របស់អ្នកបាន Jailbreak រួច
- ចៀសវាងកុំតម្លើង Tweak ដែលទាក់ទងនឹងការកែសម្រួលល្បឿននេះដូចជា FakeClockUp, Springtomize …
របៀបតម្លើង និងប្រើប្រាស់
- អ្នកអាចដោនឡូដ Tweak នេះដែលមានឈ្មោះ “ Speed intensifier “ បានដោយឥតគិតថ្លៃឡើយនៅក្នុង Source Modmyi។ ប្រសិនបើអ្នកគ្មានឃើញ Source នេះនៅក្នុងកម្មវិធី Cydia អ្នកទេ សូមចុចរបារ Cydia ដែលស្ថិតនៅជួរខាងក្រោមក្នុងកម្មវិធី Cydia > More Package Source > រួចចុចលើពាក្យ Modmyi និងចុច Add។
- បន្ទាប់ពីបានតម្លើង Tweak នេះរួចហើយ សូមចូលទៅកាន់ Setting > Speed intensifier > រួចហើយជ្រើសរើសយកកម្រិតល្បឿន x2 រឺ x3 រឺ x5 ទៅតាមល្បឿនដែលអ្នកចង់បាន។ ឥលូវសាកបិទបើកកម្មវិធីនានា នោះអ្នកនឹងសង្កេតឃើញថាវាមានល្បឿនលឿនខុសពីធម្មតាជាក់ជាមិនខាន។

សូមបញ្ជាក់ផងដែរថា Tweak នេះមិនមែនមានសមត្ថភាពអាចអោយ iPhone, iPad អ្នកដំណើរការបានលឿន អាចអូសហ្គេមដែលមានក្រាហ្វិកធំៗបានដោយរលូននោះទេ ពោលវាប្រើដើម្បីបង្កើនល្បឿនពេល បិទ បើកកម្មវិធី និងមុខងារផ្សេងៗ ដោយវាបង្កើតល្បឿនកាយវិការ ( Animation ) អោយរហ័ស មិនអោយស្ទក់ស្ពឹកស្រពន់ប៉ុណ្ណោះ។
0 comments:
Post a Comment