វីធីកែសម្រួលពន្លឺអេក្រង់កុំព្យូទ័រ អោយងាយស្រួលមើល និងត្រជាក់ភ្នែកជាងមុន
ការសម្លឹងមើលវត្ថុដែលជះពន្លឺខ្លាំងពេក គឺជាប្រការគួរចៀសវាងមួយ ព្រោះអីវាអាចផ្តល់ផលប៉ះពាល់ខ្លាំងណាស់ដែលកែវភ្នែកដ៏មានតម្លៃរបស់យើង។ កុំព្យូទ័ររាប់ចូលជារបស់ប្រើប្រាស់មួយ ដែលអាចជះពន្លឺមកកាន់ភ្នែកបានច្រើនជាងឧបករណ៍នានា ព្រោះអីវាមានអេក្រង់ធំ ស្ថិតនៅជិតភ្នែក អេក្រង់វាមានពន្លឺខ្ពស់ ហេតុដូច្នេះហើយយើងគួរតែចេះរកវីធីបង្ការការពារភ្នែកយើង កុំអោយបំផ្លាញដោយសារតែកុំព្យូទ័រនេះ។ ថ្ងៃនេះយើងសូមណែនាំជូននូវកម្មវិធីកុំព្យូទ័រចំនួនពីរ ដែលវាអាចជួយការពារភ្នែកអ្នកពីពន្លឺរបស់កុំព្យូទ័របានយ៉ាងមានប្រសិទ្ធភាព។
តម្រូវការ
- កុំព្យូទ័រដំណើរការដោយ Windows រឺ Mac
- កម្មវិធី F.lux ដោយចុចទីនេះសម្រាប់ Windows,ទីនេះសម្រាប់ Mac
- កម្មវិធី Monitor Bright សម្រាប់Windows
របៀបប្រើប្រាស់កម្មវិធី F.lux
- បន្ទាប់ពីបានដោនឡូដកម្មវិធី F.lux ហើយ សូមតម្លើងវា នោះនឹងឃើញមានរបារ រង្វង់មូលខៀវលាយទឹកក្រូច ស្ថិតនៅជិតកាលបរិច្ឆេទនៃកុំព្យូទ័ររបស់អ្នក រឺនៅក្នុងរបារ Hidden icon។
- សូមចុចលើវា រួចចុចលើ Setting។ អ្នកនឹងឃើញមានបន្ទាត់ពីរដោយបន្ទាត់លើសម្រាប់ធ្វើការកែសម្រួលពេលថ្ងៃ (6ព្រឹក-6ល្ងាច) និងរបារក្រោមសម្រាប់ធ្វើការកែសម្រួលពេលយប់។ អូសវាទៅផ្នែកខាងឆ្វេងម្តងបន្តិចៗ នោះអ្នកនឹងមានអារម្មណ៍ថា កុំព្យូទ័រអ្នកមិនសូវភ្លឺចាំងជាងមុនជាក់ជាមិនខាន។
កម្មវិធីនេះប្រើសម្រាប់កាត់បន្ថយគ្រាប់ពន្លឺពណ៌ខៀវ ដែលគ្រាប់ពន្លឺនេះធ្វើអោយរូបភាពដិតភ្លឺ ប៉ុន្តែមិនល្អសម្រាប់ភ្នែកនោះទេ ហេតុដូច្នេះហើយប្រសិនបើអ្នកចង់អានអក្សរ វាយឯកសារនៅពេលយប់ រឺនៅកន្លែងងងឹត សូមប្រើកម្មវិធីនេះ ដើម្បីជំនួយអោយយើងងាយស្រួលក្នុងការមើលកុំព្យូទ័រជាងមុន។
របៀបប្រើកម្មវិធី Monitor Bright
- បន្ទាប់ពីបានដោនឡូដវាហើយ សូមបើកកម្មវិធីនេះឡើង នោះអ្នកនឹងឃើញមាន icon តូចមួយ អក្សរ JS ស្ថិតនៅផ្នែកខាងក្រោម និងខាងស្តាំ
- ចុចខាងស្តាំនៃ Mouse (right click) ហើយធ្វើការកែសម្រួលលេខភាគរយ ទៅជា 10% រឺ 20% រឺ 30% អាស្រ័យលើកម្រិតងងឹតដែលអ្នកចង់បាន។
- អ្នកក៏អាចធ្វើការផ្លាស់ប្តូរពណ៌ដែលគ្របលើអេក្រង់នេះបានផងដែរ ប៉ុន្តែសូមជ្រើសរើសយកខ្មៅបានហើយ។
កុំព្យូទ័រមួយចំនួនធំ អាចទម្លាក់កម្រិតពន្លឺ (brightness) បានតិចតួចប៉ុណ្ណោះ ហើយវានៅតែមានពន្លឺចាំងភ្នែកដដែល។ កម្មវិធីនេះវានឹងគ្រប់ផ្ទៃអេក្រង់ជាមួយពណ៌ខ្មៅបន្ថែមទៀត ដើម្បីធ្វើអោយអេក្រង់កាន់តែមានពន្លឺងងឹត ចៀសវាងប៉ះពាល់ដល់ភ្នែក។
0 comments:
Post a Comment