របៀបធ្វើអោយ USB Flash Drive របស់អ្នក អាច Boot បាន ដោយមិនចាំបាច់ប្រើកម្មវិធី!
ជាធម្មតា នៅពេលដែល Set Up Windows នៅលើកុំព្យូទ័ររបស់អ្នកម្តងៗ តែងតែត្រូវការ Disk មួយ ឬ USB Flash Drive ដែលផ្ទុកនូវ File Windows សម្រាប់ Boot យកទៅតម្លើងលើម៉ាស៊ីនកុំព្យូទ័រ។ នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត យើងខ្ញុំ សូមលើកយកវិធីសាស្រ្តល្អមួយ ដែលអាចធ្វើអោយ USB Flash Drive របស់អ្នក អាច Boot បាន ដោយមិនចាំបាច់ប្រើកម្មវិធីនោះទេ គឺតាមរយៈការប្រើ Command Prompt។
ដើម្បីអាចអោយ USB Flash Drive របស់អ្នក អាច Boot បាន ជាដំបូងលោកអ្នកត្រូវយកវាទៅដោតលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក រួចហើយពិនិត្យមើល ថាតើវាស្ថិតនៅលើទីតាំង Drive មួយណា( អាចជាទីតាំង Drive F,G ឬ H អាស្រ័យទៅតាមកុំព្យូទ័ររបស់អ្នក)។
បន្ទាប់មកទៀត អ្នកត្រូវចូលទៅកាន់ Command Prompt រួច Run As Administrator វានឹងចេញផ្ទាំងខ្មៅមួយដូចខាងក្រោម ហើយត្រូវសរសេរពាក្យបញ្ជាមួយថា diskpart ដូចរូប៖
បន្ទាប់មកចុច Enter ពេលនោះវានឹងចេញផ្ទាំងមួយ។
បន្ទាប់មកទៀត វាយពាក្យថា listdisk ដើម្បីដឹង ថាតើនៅលើកុំព្យូទ័ររបស់យើងមាន Drive និង USB Flash Drive ណាខ្លះ សម្រាប់កំណត់ប្រភេទ Drive នោះអោយវា Boot។
ពេលនោះ USB Flash Drive របស់ខ្ញុំគឺ Disk 1 ដែលមានទំហំ 2GB(ទំហំពិត គឺមិនដល់ទេ)។ អញ្ចឹងដើម្បីអោយវា Boot ខ្ញុំត្រូវការ Select យក Disk 1។ ដូច្នេះត្រូវវាយពាក្យបញ្ជាថា Select disk 1 នោះវានឹងបង្ហាញដូចខាងក្រោម៖
ជំហ៊ានបន្តទៀត ត្រូវវាយពាក្យបញ្ជាថា create partition primary រួចវាយពាក្យថា Active ។
ជាចុងក្រោយ អ្នកត្រូវ Format USB Flash Drive របស់អ្នក ទៅជា NTFS File ដោយវាយពាក្យបញ្ជាថា format fs=ntfs quick រួចចុច Enter និង បន្ទាប់ទៀតវាយពាក្យ Assign ជាការស្រេច ហើយចង់ចាកចេញពីផ្ទាំងខ្មៅនោះ ត្រូវវាយពាក្យថា exit ។
ជំហ៊ានខាងលើនេះ អាចធ្វើអោយ USB Flash Drive របស់អ្នក មានសមត្ថភាពអាច Boot បានហើយ ប៉ុន្តែអ្នកត្រូវតែ Copy នូវ File Windows Setup ដាក់ក្នុង USB ហើយនិងវកំណត់កន្លែង Boot ពេល Set up ត្រូវជ្រើសយក Boot From Removable Devices។ ដូច្នេះ ជាមួយ Command Prompt លោកអ្នកអាចធ្វើ USB Flash Drive របស់អ្នកអាច Boot បានយ៉ាងមានប្រសិទ្ធិភាព។






0 comments:
Post a Comment