អ្នកអាច Respring, Reboot និង Shutdown បានយ៉ាងរហ័សជាមួយ Tweak មួយនេះ!
អ្នកធ្លាប់តែបិទបើកទូរស័ព្ទតាមរយៈការចុចប៊ូតុង Power អោយជាប់ ប៉ុន្តែនៅពេលនេះ អ្នកប្រាកដជាមិនពិបាកទៀតទេ។ យើងនឹងណែនាំ Tweak មួយដែលមានឈ្មោះ EasySpring2 ដែលបង្កើតឡើងជាពិសេសសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS8 ដែលបាន Jailbreak អាចដំឡើងយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ។ tweak នេះអាចឲ្យអ្នកធ្វើការ Respring, Reboot, Shutdown, ចូលទៅកាន់ Safe Mode បានភ្លាមនៅពេលដែលកម្មវិធី Cydia ឬ tweak ណាមួយដែលអ្នកដំឡើងមានបញ្ហាអ្នកអាចចុច Respring បានភ្លាម ហើយងាយស្រួលប្រើទៀតផង។ បើសិនជាចាប់អារម្មណ៍អ្នកអាចធ្វើតាមការណែនាំខាងក្រោម ដើម្បីដំឡើង Tweak មួយនេះ។

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖
- ចូលទៅកាន់ Cydia រួចទៅកាន់កន្លែង Search វាយឈ្មោះ EasySpring2 (iOS8) បន្ទាប់មកធ្វើការ Install
- បន្ទាប់ពីការ Install រួចរាល់ អ្នកអាចចូលទៅកាន់ Settings បន្ទាប់មកអូសចុះក្រោមបន្តិច រួចចុចចូល EasySpring2 រួចចូលទៅកាន់ Settings រួចអ្នកអាចចូលទៅកាន់ Activation Methods ដែលអាចអនុញ្ញាតឲ្យអ្នកដាក់ជាការចុចម្រាមបួន (Four Finger Tap) នៅលើ Homescreen ដើម្បីឲ្យ tweak នេះចេញមកក៏បាន ឬដាក់ជាការអូស ឬចុចនៅត្រង់ណានៅលើ Homescreen ក៏បានដែរតាមរយៈ Activation Methods នេះ។
- អ្នកក៏អាចចុចលើរូប icon ដែលមានឈ្មោះថា EasySpring នៅលើ Homescreen របស់អ្នកបានដែរ ដើម្បីប្រើប្រាស់ការ Respring, Reboot និង Shutdown នេះ។

បញ្ជាក់ម្តងទៀតថា មិត្តអ្នកអានដែលប្រើប្រាស់ឧបករណ៍ដំនើរការប្រព័ន្ធប្រតិបត្តិការ iOS8 ដែលបាន Jailbreak ទើបអាចដំឡើង tweak នេះយកទៅប្រើប្រាស់បាន ចំនែកឯមិត្តអ្នកអានដែលប្រើប្រាស់ iOS ជំនាន់ផ្សេងៗក៏អាចសាកដំឡើង tweak មួយទៀតដែលមានឈ្មោះថា EasySpring យកទៅប្រើប្រាស់បានដែរ ហើយឥតគិតថ្លៃដូចគ្នា។
0 comments:
Post a Comment