Selfie ភា្លមអាចដាក់​រូប​ថ្លុក Cute Cute បាន​ភ្លាម! ចាំ​អង្កាល់​ទៀត​សាក​ទាំង​អស់គ្នា!


បណ្តាញសង្គមមួយតែងតែនាំមកនូវ កម្មវិធីប្រើប្រាស់​ប្លែកៗ​ដែល​ទាក់​ទង​នឹង​ការ​កំសាន្ត​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឆាប់​ជ្រួញ​មុខ ដោយសារ​ឲ្យ​តែ​បាន​ប្រើ​ប្រាស់​កម្មវិធី​កំសាន្ត​ទាំង​នោះ​ដឹង​តែ​សើច​រីក​រាយ​តែ​ម្តង ដូច​នេះ​ទើប​បញ្ចេញ​មក​អស់​ហើយ ស្នាម​ជ្រួញ​នៅ​លើ​មុខ​នៅ​ពេល​សើច។ ហើយ​បណ្តាញ​សង្គម​នោះ​មាន​ឈ្មោះ​ថា Line ជា​កម្មវិធី​មួយ​ដែល​មាន​ភាព​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក សូម្បី​ប្រទេស​កម្ពុជា​ក៏​ពេញ​និយម​ប្រើ​ប្រាស់​វាដែរ។
កម្មវិធី Line នេះមិនត្រឹមតែជាបណ្តាញសង្គមធម្មតានោះទេ អ្នក​បង្កើត​កម្មវិធី Line នេះ​បាន​បង្កើត និង​ពាំនាំ​កម្មវិធី​ជា​ច្រើន​ផ្សេងៗ​ទៀត​ដូច​ជា កម្មវិធី​ហ្គេម, កម្មវិធី​កែ​រូបភាព និង​កំសាន្ត​សំរាប់​ថត​រូប​ជា​ច្រើន​ប្រភេទ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពេញ​ចិត្ត និង​មាន​អារម្មណ៍​សប្បាយ​រីក​រាយ។ នៅ​ពេល​នេះ​យើង​នឹង​លើក​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា LINE Selfie Sticker ជា​ប្រភេទ​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ថត​រូប Selfie ដោយ​យក​តែ​ទំរង់​មុខ​តែ​ប៉ុណ្ណោះ ដើម្បី​ដាក់​បន្ថែម​ខ្លួន​ជា​មួយ​រូប​ថ្លុក​ដែល​គួរ​ឲ្យ​ស្រលាញ់ និង​គួរ​ឲ្យ​អស់​សំណើច​បាន​ភ្លាម។ អ្នក​អាច​ចុច​ប៊ូតុង​ខាង​ក្រោម ដើម្បី​ត​ភ្ជាប់​ទៅ​កាន់​កន្លែង​ដោនឡូដ៖
 

ដូចអ្វីដែលអ្នកបានឃើញនៅខាងលើ កម្មវិធីនេះមើល​ទៅ​ពិត​ជា​ចង់​ដោនឡូដ​យក​មក​ប្រើ​ប្រាស់​មែន​ទែន ជា​ពិសេស​នោះ​មាន​រូប​ថ្លុក​ជា​ច្រើន​សំរាប់​ឲ្យ​យើង​កំសាន្ត​ទៀត​ផង​។ សំរាប់​មិត្ត​អ្នក​អាន​ដែល​ដឹង​ពី​កម្មវិធី​នេះ​ហើយ គួរ​តែ​សាក​ល្បង​ដោនឡូដ​យក​ទៅ​កំសាន្ត ឬ​ហៅ​ឲ្យ​មិត្តភក្ភិ​អ្នក​ដោនឡូដ​កម្មវិធី​នេះ​យក​ទៅ​កំសាន្ត​ដែរ ដើម្បី​ទទួល​បាន​អារម្មណ៍​រីក​រាយ​ទាំង​អស់គ្នា។

0 comments:

Post a Comment