ចង់​បាន​សារ​បង្ហាញ​ដំណឹង​ពេល​ iPhone ឬក៏ iPad របស់​អ្នក​អស់​ថ្ម​ជា​អក្សរ​ខ្មែរ​មែន​ទេ? ​ទី​នេះ​មាន​ចម្លើយ​ដែល​ប្រិយមិត្ត​ចង់​បាន

ក្រុមការងារខេមបូរីផតយើងខ្ញុំបានលើកបង្ហាញជូនជាច្រើនហើយ នូវ Tweak និង Theme ថ្មីៗ ប្លែកៗ​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ Tweak ដែល​អាច​ដូរ​ភាគ​រយ​ថ្ម​ទូរស័ព្ទ​ពី​លេខ​ទៅ​ជា​អក្សរ​ខ្មែរ​ កាំសេវា​ទូរស័ព្ទ​រាង​បេះដូង​ ដូរ​រូប​ថ្ម​ទូរស័ព្ទ​ទៅ​ជា​រូប​ស្រស់​ស្អាត​ ក៏​ដូច​ជា​ការ​ប្តូរ​ Theme Style របស់ Passcode ជា​ដើម។​ ជាក់​ស្តែង​ក្នុង​ថ្ងៃ​នេះ​ដែរ​ ក្រុម​ការងារ​យើង​ខ្ញុំ​ នឹង​លើក​យក ​Tweak មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ និង​ប្លែក​ជាង ​Tweak រាល់​ដង​ ដែល​ Tweak នេះ មាន​លទ្ធភាព​ក្នុង​ការ​ប្តូរ​សារ​បង្ហាញ​ដំណឹង​នៅ​ពេល​ iDevices របស់​អ្នក​អស់​ថ្ម​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន ​ហើយ​ជា​ពិសេស​នោះ​ គឺ​វា​អាច​អោយ​យើង​ប្តូរ​សារ​បង្ហាញ​ដំណឹង​នោះ​ ជា​អក្សរ​ខ្មែរ​ទៀត​ផង។
វាក៏ដូចជាដំណឹងពិសេសមួយ សម្រាប់ប្រិយមិត្តខេមបូរីផតជាច្រើនដែលបាន​ចោត​សួរ​សំណួរ​អំពី​ការ​ប្តូរ​សារ ​ផ្តល់​ដំណឹង​នៅ​ពេល​អស់​ថ្ម​នេះ​ ហើយ​វា​ក៏​ជា​ Style ថ្មី​មួយ​ដែល​ផ្តល់ជូន ​iPhone ឬក៏ iPad របស់​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ និង​ឡូយ​ឆាយ​ជាង​មុន​ផង​ដែរ។ ​ប្រិយ​មិត្ត​ទាំង​អស់​អាច​ធ្វើ​ការ​សាក​ល្បង​ជា​មួយ​ Tweak មួយ​នេះ​បាន​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖
តម្រូវការ
  • iDevices ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • iDevices របស់អ្នកត្រូវតែ Jailbreak អោយមាន Cydia ជាមុនសិន
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការស្វែងរក ដោយវាយពាក្យគន្លឹះ “Power Informer” (បើសិនជា​មិន​អាចរក​វា​ឃើញ​នោះ​ទេ​ សូម​ធ្វើ​ការ​ Refresh Cydia របស់​អ្នក​ និង​ស្វែង​រក​ម្តង​ទៀត) ។
  • ធ្វើការតម្លើងវា ដោយចុចលើ Power Informer និងចុចលើ Install រួចធ្វើការ Restart Springboard
  • បន្ទាប់ពី Install វាបានជោគជ័យហើយនោះ អ្នកអាច​ធ្វើ​ការ​ Set វា​ឲ្យ​ដំណើរ​ការ​បាន​ ដោយ​ចូល​ទៅ​ក្នុង​ Setting => Power Informer និង​ធ្វើ​ការ​ Set ទៅ​លើ​ជម្រើស​របស់​ Tweak នេះ ដែល​មាន​ផ្នែក​ធំ​សំខាន់ៗ​ចំនួន​ 2 គឺ POWER INFORMER និង CUSTOM STRINGS
  • នៅក្នុងផ្នែក POWER INFORMER អ្នកអាចធ្វើការ Enable ទៅលើ Tweak មួយនេះ, Disable System 20% Alert (ក្នុង​ជម្រើស​នេះ​ អ្នក​តម្រូវ​ឲ្យ​ជ្រើស​យក​ On ផង​ដែរ​ ក្នុង​ការ​បិទ​ទៅ​លើ​សារ​បង្ហាញ​ដំណឹង​ពេល​អស់​ថ្ម​ របស់​ប្រព័ន្ធ​ដំណើរ​ការ​ដើម), Start Alerts At (អ្នក​អាច​ធ្វើ​ការ​កំណត់​ភាគ​រយថ្ម​ដែល​នៅ​សល់​នៃ​ iPhone ឬក៏ iPad របស់​អ្នក​ក្នុង​ការ​បង្ហាញ​សារ​ដំណឹង​របស់​អ្នក), និង Increment Alerts By (កំណត់​ភាគ​រយ​ថ្ម​ ក្នុង​ការ​បង្ហាញ​សារ​ប្រាប់​ដំណឹង​ជា​លើក​ទី​ពីរ)។
  • ចំណែកឯនៅក្នុងផ្នែក CUSTOM STRINGS វិញ អ្នកអាចធ្វើការកំណត់​ការ​បង្ហាញ​សារ​របស់​អ្នកដូច​ជា​ នៅ​ត្រង់​ជម្រើស​ “Battery Alert” (សារ​បញ្ជាក់​ពេល​អស់​ថ្ម), “of battery remaining” (ភាគ​រយ​ថ្ម​នៅ​សល់​ ជា​មួយ​នឹង​សារ​អ្នក​ចង់​បង្ហាញ), “Battery fully charged” (សារ​បង្ហាញ​ពេល​ថ្ម​ពេញ), និង “Dismiss” (សារ​បញ្ជាក់​ពេល​បាន​ទទួល​ដំណឹង​ ឬ​ក៏​សារ​បញ្ឈប់​ដំណឹង)។
ក្រោយពីធ្វើការកំណត់ ក៏ដូចជាបំពេញនូវជម្រើសទាំងនេះហើយ ប្រិយមិត្តអាចធ្វើការ​ Reboot នូវ iPhone ឬ iPad របស់​លោក​អ្នក ​រួច​អាច​រង់​ចាំ​មើល​សារ​បង្ហាញ​ដំណឹង​ដែល​លោក​អ្នក​ទើប​តែ​បាន​កំណត់​ អាស្រ័យ​ទៅ​តាម​ភាគ​រយ​ដែល​អ្នក​បាន​ជ្រើស​រើស។
ខេមបូ សូមចូលរួមអបអរ ដល់ប្រិយមិត្តដែលបានតម្លើង Tweak មួយនេះ​បាន​ដោយ​ជោគ​ជ័យ។​ ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​បន្ត​ស្វែង​រក​អ្វី​ដែល​ថ្មី​ ទាក់​ទង​នឹង​បច្ចកវិទ្យា​ ក៏​ដូច​ជា​ Tweak និង Theme ល្អៗ មក​ធ្វើ​ការ​ចែក​ជូន​ដល់​ប្រិយមិត្ត នៅ​ពេល​ក្រោយៗ​ទៀត។

0 comments:

Post a Comment