តើទូរស័ព្ទរបស់​អ្នក​បាន​តម្លើង​កម្មវិធី​ប្រតិទិន​ខ្មែរ​ដ៏​ពិសេស​នេះ​ហើយរឺនៅ?

​​
ប្រតិទិនគឺជាវត្ថុដ៏ចំបាច់បំផុតមួយ ដែលយើងគ្រប់​គ្នា​តែង​តែ​បើក​មើល​ជា​ប្រចាំ ដើម្បី​ផ្ទៀង​រកមើល ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​សីល៍ រឺ​ក៏​ផ្គូរផ្គង​រក​ថ្ងៃ​ផ្សេងៗ​ជាដើម។ អ្វី​ដែល​ជា​ផល​វិបាក​របស់​យើង​នោះ​គឺថា ប្រតិទិន​ដែល​មាន​ស្ថិត​នៅ​លើ​ទូរស័ព្ទ ក៏​ដូច​ជា​ថេប្លេត​របស់​យើង​គ្រប់គ្នា សុទ្ធ​តែ​ជា​ប្រតិទិន​លក្ខណៈ​អន្តរជាតិ ដែល​វា​មិន​បាន​បង្ហាញ​អំពី​បុណ្យជាតិ រឺក៏​ថ្ងៃសីល​នោះ​ទេ។ ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នានូវ​កម្មវិធី​ប្រតិទិន​ដែល​ បង្កើត​ដោយ​ខ្មែរ​មួយ​ចំនួន​អោយ​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។
Khmer Calender 2015 free (Android)
​​
នេះគឺជាកម្មវិធីប្រតិទិនដ៏ពិសេសមួយ ដែលវាមាន​ផ្ទៃ​អ៊ីនធឺ​ហ្វេស​ស្រស់​ស្អាត ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ហើយ​យើង​ក៏​អាច​ដោន​ឡូដវា​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​បាន​ផងដែរ។ វា​នឹង​បង្ហាញ​ជូននូវ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ អន្តរ​ជាតិ ថ្ងៃ សីល៍ រាសី​ប្រចាំថ្ងៃ ជា​ដើម។ បន្ថែម​ពី​លើ​នេះ​ទៀត វាក៏​នឹង​ក្រើន​រំលឹក​យើង​ផងដែរ នៅ​ពេល​ដែល​ថ្ងៃ​ណា​មួយជា​ថ្ងៃ​ឈប់​សម្រាក រឺថ្ងៃ សីល ហើយ​យើ​ងក៏​អាច​ដាក់​វា​ធ្វើជា Widget នៅ​លើផ្ទៃ Homescreen ទៀត​ផង។
Khmer Calendar 2015 (Android)
​​
​​
កម្មវិធីប្រតិទិននេះទទួលបានប្រជាប្រិយ​ភាព​ខ្ពស់​ជាង​កម្មវិធី​ខាងលើ ព្រោះ​អី​វា​ដំណើរ​ការ​បាន​រលូន​ជាង ហើយ​ក៏​មិន​សូវ​មាន​ពាណិជ្ជ​កម្ម​ច្រើន​ផងដែរ។ វា​អាច​បង្ហាញ​ជូន​នូវ​បុណ្យជាតិ បុណ្យ​សាសនា បុណ្យ​អន្តរជាតិ សារ​ដំណឹង​ប្រាប់​ពីថ្ងៃ​ឈប់​សម្រាក ប្រតិទិន និង​ប្រតិទិន​ច័ន្ទគតិ ជាដើម។
Khmer Calendar Free (iOS)
​​
​​
កម្មវិធីប្រតិទិនខ្មែរសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS នេះ​ក៏​មាន​មុខ​ងារ​ច្រើន ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ផងដែរ។ វា​ក៏​អាច​បង្ហាញ​អោយ​យើង​ឃើញ​នូវ​ថ្ងៃសីល៍ ថ្ងៃ​ឈប់​សម្រាក បុណ្យ​ជាតិ និង​អន្តរជាតិ យ៉ាង​ងាយ​ស្រួល មិន​ចាំ​បាច់​ប្រើ​ប្រាស់​ប្រតិទិន​ក្រដាស​ទៀត​នោះទេ។
សូមរីករាយនៅក្នុងការប្រើប្រាស់កម្មវិធីប្រតិទិន​ខ្មែរជា​ច្រើន​នេះ ហើយ​ក៏​សូម​បញ្ជាក់​អោយ​ដឹង​ផង​ដែរថា អ្នក​ទាំង​អស់​គ្នា​អាច​ដោន​ឡូដ​វាយក​ទៅ​ប្រើ​ប្រាស់​បាន​ដោយ​ឥត​គិ​តថ្លៃ​ ឡើយ ចេញពី Playstore និង iTune store។ សូម​កុំភ្លេច​ចែក​រំលែក​កម្មវិធី​ដ៏ល្អ​នេះ​ទៅកាន់ មិត្តភក្កិ រឺ​បង​ប្អូនរ​បស់​អ្នកផង ព្រោះ​អី​ពួក​គេ​អាច​នឹងមិន​ដឹងថា ប្រតិទិន​ខ្មែរ​អាច​ប្រើ​ប្រាស់​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ​ទំនើប​នោះទេ។

0 comments:

Post a Comment