ឡូយមែន!! ធ្វើ​អោយ​កម្មវិធី​នៅ​ Bar​ ខាង​ក្រោម​ (Dock) មាន​ចលនា​ដូច​ Barrel ជា​មួយ Tweak មួយនេះ

              

ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានស្គាល់ និងធ្លាប់បានប្រើប្រាស់ Tweak មួយ​ដែល​មាន​ឈ្មោះថា​ Barrel ដែល​វា​មាន​មុខ​ងារ​អាច​ធ្វើ​អោយ​កម្មវិធី​នៅ​លើ​ Home Screen របស់​យើង​មាន​ចលនា​ជា​ Style ផ្សេងៗ​គ្នា។ ហើយ​យើង​ក៏​អាច​កំណត់​ Style​ ទាំង​នោះ​បាន​ផង​ដែរ។​ ចំពោះ ​Tweak នេះវា​មាន​ឥទ្ធិពល​ទៅ​លើ​កម្មវិធី​នៅ​លើ​ Home Screen ទាំង​អស់​លើក​លែង​តែ ​កម្មវិធី​នៅ​ bar ខាងក្រោម (Dock) ទេ។ សម្រាប់​ការ​ធ្វើ​អោយ​ Dock មាន​ចលនា ​ជា ​Style ផ្សេងៗ​គ្នា​ដូច​ Barrel ដែរ​នោះ ​ទាល់​តែ​តម្លើង​ Tweak ផ្សេង​មួយ ​ហើយ ​ថ្ងៃ​នេះ​ដែរ ​ខេមបូ​នឹង​លើក​យក​ Tweak នោះ​មក​បង្ហាញ។​ តើ​ប្រិយមិត្ត​ចង់​ស្គាល់​ និង​ចង់​សាក​ល្បង​ប្រើប្រាស់​វា​ទេ?
Tweak Dock&Roll គឺជា Tweak មួយដែលមានការពេញនិយមប្រើប្រាស់តាំងពី​ iOS7​ មក​ម៉្លេះ ​ដែល​វា​មាន​មុខ​ងារ​អាច ​ធ្វើ​អោយ​ កម្មវិធី​ នៅ​លើ​ Dock មាន​ចលនា​ជា​ Style​ ផ្សេងៗ​ ដូច​ទៅ​នឹង Tweak Barrel តាម​ដែល​យើង​កំណត់​អោយ​វា។
សម្រាប់ការតម្លើង និងការប្រើប្រាស់សូមធ្វើតាមការណែនាំដូចខាងក្រោម៖
តម្រូវការ
  • iDevices ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7, iOS 8 ឡើងទៅ
  • iDevices របស់អ្នកត្រូវតែ Jailbreak អោយមាន Cydia ជាមុនសិន
របៀបតម្លើង និងរបៀបប្រើប្រាស់ :

  • សូមចូលទៅកាន់ Cydia > Sources > Edit ហើយបន្ថែម Source (cydia.myrepospace.com/cybersofts) ប្រសិន​ជា​ធ្លាប់​បន្ថែម​ Source នេះ​ម្តង​ហើយ​ សូម​ធ្វើ​ការ Refresh។
  • សូមចូលទៅកាន់ Cydia ដដែលរួចធ្វើការ Search នូវ​ពាក្យ “Dock&Roll” រួច​តម្លើង​ជា​ការ​ស្រេច។
  • បន្ទាប់ពីធ្វើការ Install រួច វានឹងដំណើរដោយស្វ័យប្រវត្តិ ហើយ​លោក​អ្នកក៏​អាច​កែ​សម្រួល​ចំណុច​ខ្លះ​បាន​ដែរ​ ដោយ​ចូល​ទៅ​កាន់​ Settings > DockRoll។ ប្រសិន​ជា​ចង់​ផ្លាស់​ប្តូរ​ចលនា Style សូម​ចូល Dock Mode រួច​ជ្រើស​រើស​ Style ណា​ដែល​អ្នក​ចូល​ចិត្ត។

0 comments:

Post a Comment