តោះផ្លាស់ប្តូរ Style ភាគរយ​ថ្ម​របស់​អ្នក​អោយ​ទៅ​ជា​អក្សរ​ខ្មែរ​ជា​មួយ​នឹង​ Tweak មួយ​នេះ




សួស្តីប្រិយមិត្តរបស់ខេមបូ ទាំងអស់ថ្ងៃនេះខេមបូសូមបង្ហាញពី Tweak មួយ​ដែល​អាច​អោយ​ប្រិយមិត្ត​ធ្វើ​ការ​ផ្លាស់​ប្តូរ​ភាគ​រយ​ថ្ម​របស់​អ្នក​ អោយ​ទៅ​ជា​អក្សរ​ខ្មែរ​វិញ​ជា​មួយ​នឹង​ Tweak មួយ​នេះ។ ប្រិយមិត្ត​ធ្លាប់​តែ​ដាក់​ភាគ​រយ​ថ្ម​ទូរស័ព្ទ​របស់​ប្រិយមិត្ត​ធម្មតា​ជា​ លេខ​ដើម្បី​ងាយ​ស្រួល​នៅ​ក្នុង​ការ​លេង​ទូរស័ព្ទ​របស់​អ្នក​ដើម្បី​កុំ​អោយ​ វា​ហួស​កំរិត​ដល់​ការ​អស់​ថ្ម​ទូរស័ព្ទ​និង​ងាយ​ស្រួល​នៅ​ក្នុង​តំហែទាំ​ ទូរស័ព្ទ​របស់​អ្នក។​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​មិន​បាន​គិត​ដល់​ថ្ម​ ទូរស័ព្ទ​របស់​អ្នក​ដែល​តែង​តែ​លេង​វា​រហូត​ដល់​អស់​ថ្ម​និង​រលត់​ជា​ញឹក​ ញាប់​វា​នឹង​ងាយ​អោយ​ឆាប់​ខូច​ថ្ម​ទូរស័ព្ទ​របស់​អ្នក។ តោះ​សាក​ប្តូរ​ភាគ​រយ​ថ្ម​របស់​ប្រិយមិត្ត​ពី​ លេខ​ទៅ​ជា​អក្សរ​ខ្មែរ​ទាំង​អស់គ្នា​ចង់​ដឹង​តើ​វា​មាន​ភាព​ទាក់​ទាញ​យ៉ាង​ ណា????ដើម្បី​តម្លើង​សូម​ធ្វើ​តាម​លំនាំ​ខាង​ក្រោម
តម្រូវការ
  • iDevices ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7, iOS 8 ឡើងទៅ
  • iDevices របស់អ្នកត្រូវតែ Jailbreak អោយមាន Cydia ជាមុនសិន
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://Cydia.myrepospace.com/cybersofts
  • បន្ទាប់ពីធ្វើការ Add Source រួចរាល់សូមធ្វើការ ស្វែងរក Percentext និងធ្វើការតម្លើងវា
  • បន្ទាប់ពីធ្វើការតម្លើងរួចរាល់សូមចូលទៅកាន់ Setting > Percentext > Enable ជាការស្រេច
  • សូមធ្វើការបើក % ថ្មជាមុនសិនបើសិនប្រិយមិត្តមិនទាន់បើកវា ដើម្បី​បើក​សូម​ចូល​ទៅ​កាន់ Setting > General > Usage > Battery Percentage និង​បើក​វា​ជា​ការ​ស្រេច
  • ដើម្បីធ្វើការផ្លាស់ប្តូរអក្សអោយទៅជាអក្សខ្មែរសូមចូលទៅកាន់ Settings > General > International > Region Format > Khmer ( សម្រាប់ IOS 7 )
  • ចំពោះ IOS 8 វិញសូមចូលទៅកាន់ Settings > General > Language & Region > Region > Cambodia
  • បន្ទាប់មកទៀត ចូល​ទៅ​ក្នុង​ Setting > General > Language & Region > Region Formats > Advanced > Language > Khmer ជា​ការ​ស្រេច។

សូមអរគុណខេមបូនិងខិតខំស្វែងរក Tweak ថ្មីៗ​ជូន​ប្រិយមិត្ត​នៅ​ពេល​ក្រោយ​ទៀត។          

0 comments:

Post a Comment