Seene: កម្មវិធីស្មាតហ្វូនដ៏ពិសេស ដែលអាចថតរូបជាប្រភេទ 3D
Instargram
ត្រូវបានគេទទួលស្គាល់ថាគឺជាបណ្តាញសង្គមចែកចាយរូបភាពដ៏ល្បីល្បាញមួយ
ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់ ទូទាំងសាកលលោក។
ក៏ប៉ុន្តែប្រសិនបើអ្នកធ្លាប់មានភាពធុញទ្រាន់ក្នុងការថតរូបភាព
ដែលមានលក្ខណៈធម្មតាៗលើ Instagram នោះ
អ្នកគួរតែក្រឡេកមកប្រើប្រាស់កម្មវិធីថ្មីនេះទាំងអស់គ្នាវិញ
ដែលវាអនុញ្ញាត្តិអោយយើងថតរូបភាពជាលក្ខណៈ 3D បាន
ហើយថែមទាំងអាចចែករំលែកទៅកាន់មិត្តភក្គិ រឺក្រុមគ្រួសារ
និងអ្នកប្រើប្រាស់ដទៃទៀតទូទាំងពិភពលោកថែមទៀតផង។
តើអ្វីទៅជាកម្មវិធី Seene? Seene វាប្រៀបបានទៅនឹងកម្មវិធី
Instagram ដែរ ដែលយើងអាចថតរូបភាពប្រចាំថ្ងៃរបស់យើង
រួចហើយធ្វើការចែកចាយវាទៅកាន់មិត្តភក្កិ ក្រុមគ្រួសារ
រឺក៏មនុស្សថ្មីៗដែលអ្នកបានស្គាល់នៅទីនោះ។
លក្ខណៈពិសេសរបស់កម្មវិធីនេះ
គឺថាវាអាចអោយយើងថតរូបភាពបានជាលក្ខណៈ 3D
ទោះបីជាកាមេរ៉ាទូរស័ព្ទយើងមិនមែនជាប្រភេទ 3D យ៉ាងណាក៏ដោយ។
កម្មវិធីនេះប្រើប្រាស់វិស្វកម្មពិសេស
ដែលអាចចាប់យកចំណុចនានានៃទិដ្ឋភាពមួយ ហើយបង្កើតបានជាប្លង់ 3D
យ៉ាងអស្ចារ្យ។
កម្មវិធីនេះតម្រូវអោយអ្នកមានភាពអត់ធ្មត់
និងឆ្លាតវាងវៃបន្តិចក្នុងការថតរូប
ព្រោះអីអ្នកត្រូវតែស្ថិតនៅក្នុងចំងាយស្តង់ដាមួយពីវត្ថុដែលអ្នក
ចង់ថត ហើយដៃទាំងទ្វេរតម្រូវអោយនៅនឹងនរ រំកិលកាមេរ៉ាយឺត
ដើម្បីផ្តិតយករូបភាពបានល្អស្អាត។
នៅក្នុងកម្មវិធីនេះក៏មានសេចក្តីណែនាំប្រាប់ដល់អ្នកដែរ
ហេតុដូច្នះអ្នកនឹងដឹងពីវីធីប្រើប្រាស់បានកាន់តែលំអិតទៀតនៅពេល
ថតរូប។ បន្ទាប់ពីធ្វើការថតរូបមួយហើយ
យើងក៏អាចធ្វើការផ្លាស់ប្តូរពណ៌ សរសេរអក្សរ
និងធ្វើការចែកចាយទៅកាន់ Facebook, Instgram … ជាដើម
ប៉ុន្តែរូបដែលចែកចាយទាំងនោះជាប្រភេទ 2D នោះទេ។
អ្នកទាំងអស់គ្នាអាចដោនឡូដកម្មវិធីនេះបានដោយឥតគិតថ្លៃឡើយទាំងលើ iPhone
និងទូរស័ព្ទ Android
ហេតុដូច្នេះហើយសូមសាកល្បងប្រើប្រាស់វាជាមួយយើងទាំងអស់គ្នា។
គន្លឺះក្នុងការថតរូប:
ដោយសារតែកាមេរ៉ានេះវាមិនអាចធ្វើការចាប់វត្ថុបានដោយស្វ័យ
ប្រវត្តិនោះ សូមស្ថិតនៅចម្ងាយមួយ
ដែលកាមេរ៉ានេះអាចថតយករូបភាពមួយបានច្បាស់ល្អ។
សូមស្ថិតនៅមួយកន្លែងហើយអូសកាមេរ៉ាពីឆ្វេងទៅស្តាំ
រឺស្ថាំទៅឆ្វេងយឺតៗ រហូតចំណុចពណ៌បៃតងពេញប្រៀបរង្វង់។
វិធីថតរូបបែបនេះគឺបានច្បាស់ល្អ ស្អាត មិនបែកកូល័រ
និងខូចទ្រង់ទ្រាយរូបភាពនោះទេ។
អ្នកទាំងអស់គ្នាក៏អាចសាកល្បងថតរូបដោយអូសពីក្រោមឡើងលើ
រឺលើចុះក្រោមបានផងដែរ ប៉ុន្តែសូមកុំព្យាយាមថតម្តងទាំងបួនទិស
នោះរូបភាពដែលទទួលបាននឹងមានគុណភាពអន់។ ជាក់ស្តែង
កាមេរ៉ារបស់ទូរស័ព្ទ iPhone អាចប្រើប្រាស់បានជាមួយកម្មវិធីនេះល្អ
និងរលូនជាង ហេតុដូច្នេះហើយអ្នកដែលមានទូរស័ព្ទ iPhone
ក្នុងដៃគប្បីតែសាកល្បងប្រើប្រាស់វា កុំបីខានឡើយ។


0 comments:
Post a Comment