ហ្គេមចោរសមុទ្រមួយនេះហើយ ដែលកំពុងតែទាក់ចិត្តយុវវ័យកម្ពុជា!
មិត្តអ្នកអានមួយចំនួនច្បាស់ជាបានស្គាល់ហ្គេមមួយនេះ
ដោយសារតែនៅពេលបើក Facebook ភ្លាម មាន Notification
ជាច្រើនពីមិត្តភក្ភិនៅក្នុងបណ្តាញសង្គមនោះ
ដែលអញ្ជើញអ្នកលេងហ្គេមនេះដែរ
ដូចនេះពួកគេនឹងទទួលបានទឹកថ្នាំពណ៌បៃតងសំរាប់បង្វិលនៅក្នុង
ហ្គេមនោះ 20 ដងទៀត
បើសិនជាពួកគេអញ្ជើញបានមិត្តភក្ភិម្នាក់មកលេងហ្គេមនេះដែរ
នោះហើយទើបយើងស្គាល់ហ្គេមនេះ ហើយ Notification
ក៏មិនទំនេរដែរនាពេលប៉ុន្មានថ្ងៃនេះ។
ហ្គេមនេះមានឈ្មោះថា Pirate King ជាប្រភេទហ្គេមសាមញ្ញ
ប៉ុន្តែមានភាពច្នៃប្រឌិត និងងាយស្រួលក្នុងការលេង
ហើយមានអ្នកពេញចិត្តច្រើន។
ហ្គេមនេះអាចឲ្យអ្នកធ្វើការចាប់ផ្តើមលេងដំបូងដោយ
វាផ្តល់ឲ្យទឹកបៃតងប្រើសំរាប់បង្វិលកងរង្វង់មួយដែលហាក់បីដូច
ជាការផ្សងសំណាង មានជំរើសដូចជាប្រាក់មួយចំនួន,
ការទៅលួចនៅលើកោះអ្នកដទៃ, ការវាយប្រហារអ្នកដទៃ,
ទឹកបៃតងប្រើសំរាប់បង្វិលកងបន្ថែម និងរនាំងការពារកោះរបស់យើង។
បន្ទាប់ពីអ្នកទទួលបានប្រាក់គ្រប់គ្រាន់ពីការបង្វិលនោះ
អ្នកអាចចូលទៅកាន់កោះរបស់អ្នកដើម្បីទិញ សំពៅ, បន្ទាយ,
សត្វចិញ្ចឹម និងគ្រឿងលម្អផ្សេងៗបាន
ដើម្បីធ្វើឲ្យកោះរបស់អ្នកមានភាពរឹងមាំ
ហើយអាចការពារពីការវាយលុករបស់អ្នកដទៃបានទៀតផង។
បើសិនជាចាប់អារម្មណ៍ មិត្តអ្នកអានអាចចុចប៊ូតុងខាងក្រោម
ដើម្បីតភ្ជាប់ទៅកាន់កន្លែងដោនឡូដ៖
ហ្គេមនេះពិតជាពេញនិយម ដោយចំនួនអ្នកដោនឡូដនៅលើ Play Store
មានលើសពី 1 លានដង និងចំណាត់ថ្នាក់នៅលើ App Store ទទួលបានរហូតដល់
12+ ឯណោះ
ដូចនេះអាចបញ្ជាក់ឲ្យឃើញថាហ្គេមនេះពិតជាមានចំនួនអ្នកលេងច្រើន
ហើយនាពេលបច្ចុប្បន្ននេះយុវវ័យនៅក្នុងប្រទេសកម្ពុជាក៏មានចំនួន
លេងហ្គេមនេះច្រើនដែរតាមការកត់សម្គាល់។


0 comments:
Post a Comment