កម្មវិធី Google Earth Pro ឥឡូវ ដាក់​អោយ​មនុស្ស​ទាំង​អស់ ប្រើ​ប្រាស់​ដោយសេរី

Google Earth Pro គឺជាកម្មវិធីក្រោមកំណែទម្រង់ថ្មី បន្តពី Google Earth ដែល​ផ្តល់​នូវ​សមត្ថភាព​អាច​អោយ​យើង​ស្វែង​រក​ទីតាំង​ភូមិ​សាស្រ្ត​បាន​កាន់ ​តែ​ស្រួល និង រហ័ស​ជាង​មុន ដោយ​មាន​បង្ហាញ​ជា​រូបភាព​នៃ​តំបន់​ភូមិ​សាស្រ្ត ដូច​ជា រូបភាព​ចំណត​ឡាន និង រូបភាព​ដី​ធ្លី​ជា​ដើម ក្នុង​កម្រិត​មួយ​ដ៏​ច្បាស់​រហូត​ដល់​ទៅ 4800 x 3200 pixels ឯណោះ។
ចំពោះកម្មវិធី Google Earth Pro នេះដែរ វាប្រៀបបាន​ដូច​ជា​ជំនួយ​ការ​អ្នក​ធ្វើ​ពាណិជ្ជ​កម្ម និង អ្នក​ឯកទេស​ខាង​ស្រាវជ្រាវ​និង​វិភាគ​គម្រោង​ឬ​អាជីវ​កម្ម​ផ្សេងៗ ហើយ​ជា​ធម្មតា អ្នក​ដែល​ចង់​ប្រើ​សេវា​កម្ម Google Earth Pro តែង​តែ​បង់​ថ្លៃ​សេវា​កម្ម​អោយ Google តម្លៃ 399 ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​សំណាង​ល្អ​ដែរ នៅ​ថ្ងៃ​នេះ Google បាន​ប្រកាស​ថា អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជុំវិញ​ពិភព​លោក អាច​ប្រើ​នូវ​មុខងារ Google Earth Pro បាន​ដោយ​ឥត​គិតថ្លៃ។
ដើម្បីអាចប្រើមុខងារ Google Earth Pro នេះបាន លោកអ្នក​ត្រូវ​តែ​មាន​ឈ្មោះ​គណនី និង លេខ​សំងាត់​ផង​ដែរ ហើយ​ចំពោះ​អតិថិជន​ចាស់​វិញ អាច​បន្ត​ការ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃដែរ។
ប្រិយមិត្តទាំងអស់គ្នា អាចទាញយកកម្មវិធី​នេះ​ទៅ​តម្លើង​លើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​បាន ដោយ​ចុច​ត្រង់នេះ
បន្ទាប់ពីដោនឡូដចប់រួចហើយ លោកអ្នក​ត្រូវ​ធ្វើ​ការ​តម្លើង​លើ​កុំព្យូទ័រ​របស់​អ្នក ហើយ​បន្ទាប់​មក​ទៀត សូម​ធ្វើ​ការ​ចុះ​ឈ្មោះ​ទៅ​តាម Link មួយនេះ
ជាចុងក្រោយអ្នកអាចស្វែងរកទីតាំងណាមួយក៏បាននៅ​ជុំវិញ​ពិភព​លោក ដោយ​មាន​បង្ហាញ​ជា​រូបភាព និង ការ​ពិពណ៍នា​អំពី​ទី​កន្លែង​នោះ​យ៉ាង​ច្បាស់​តែ​ម្តង។ ដូច្នេះ​ប្រិយមិត្ត​អាច​សាក​ល្បង​ទាំង​អស់​គ្នា ទាន់​ពេល​នេះ Google អោយ​ប្រើ​ឥត​គិតថ្លៃ។
គួរបញ្ជាក់ផងដែរថា ជំហ៊ានទីមួយអ្នកត្រូវដោនឡូដវាសិន ហើយ​បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​តម្លើង​លើ​ម៉ាស៊ីន និង​ចុង​ក្រោយ​ត្រូវ Login ជាមួយ Username និង License Key ដែល​ខាង Google អោយ​អ្នក​តាម​រយៈ Email នៅ​ពេល​ដែល​អ្នក​បានបង្កើត។

0 comments:

Post a Comment