Theme ដ៍ស្រស់ស្អាតនិងសាកសមបំផុតសម្រាប់ IOS 8
សំរាប់មិត្តអ្នកអានដែលកំពុងតែស្វែងរកអ្វីដែលប្លែក និងទាក់ទាញ
ពិតជាមិនខុសបំណងទេ។ យើងនឹងណែនាំ Theme
មួយប្រភេទដែលមានឈ្មោះថា Soft for IOS 8 ដែលមានរចនាបថ icons
ខុសពី theme ដទៃទៀតដែលយើងធ្លាប់បានណែនាំ។ បើនិយាយពីរចនាបថវិញ
ពិតជាពេញចិត្តជាមួយការឌីហ្សាញប្លែក ដោយ icons
នីមួយៗមានតែរូបរាងវត្ថុតំណាង មិនមានជារាងមូល ឬជ្រុងដូច icons
ដទៃទៀតឡើយ ហើយវាមានតែពណ៌សតែប៉ុណ្ណោះ។ បើសិនជាយើងដាក់
Wallpaper
ដែលមានព័ណក្រហមលាយនឹងផ្កាឈូកវាកាន់តែទាក់ទាញថែមទៀត។
ដូចនេះប្រិយមិត្តអាចសាកល្បងបាន ។
តម្រូវការ:
- iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
- មានការ jailbreak ត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net => Add Source
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Soft ForIOS 8 ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Soft For ios 8 ដែលមាននៅក្នុងនោះ។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បញ្ជាក់ម្តងទៀតថា theme នេះអាចប្រើប្រាស់បានសំរាប់ប្រព័ន្ធប្រតិបត្តិការ
iOS8 ដែលបាន Jailbreak រួចតែប៉ុណ្ណោះ។
បន្ទាប់ពីធ្វើការដំឡើងត្រឹមត្រូវរួច
មិត្តអ្នកអានទាំងអស់គ្នាប្រាកដជាទទួលបានអារម្មណ៍ប្លែក
និងចូលចិត្ត theme មួយនេះជាក់ជាមិនខាន។
0 comments:
Post a Comment