តម្លើង Application និង Game IPA File ដោយ​ស្វ័យ​ប្រវត្តិ​នៅ​លើ​ iDevices ​ដោយ​មិន​ចាំ​បាច់​ប្រើ​កុំព្យូទ័រ​ជា​មួយ​ Tweak មួយនេះ

មិត្តអ្នកអានមួយចំនួនមានពេលខ្លះពិបាកនៅក្នុងការបិទបើកកុំព្យូទ័រម្តងៗ និង​មាន​ការ​ធុញ​ទ្រាន់​ដើម្បី​តម្លើង​ Game​ រឺ​ក៍​ Application ទៅ​ក្នុង​ iPhone , iPad រឺក៍ iPod របស់​អ្នក​ជា​ដើម។​ ជា​ពិសេស​នៅ​ពេល​ដែលប្រិយមិត្ត ​Download ipa File ពី​វេបសាយ​ផ្សេងៗ​មក​ហើយ​ លោក​អ្នក​ចង់​តម្លើ់ង​វា​ភ្លាមៗ​ទៅ​លើ Device របស់​អ្នក​ដោយ​មិន​ចង់​បើក​កុំព្យូទ័រ​ដើម្បី​ប្រើប្រាស់​ iTool រឺ iTune ក្នុង​ការ​តម្លើង​វា​នាំ​អោយ​ខាត​ពេល​យូរ ។ ដូចនេះ​ថ្ងៃ​នេះ​ ខេមបូ​សូម​ណែនាំ​ពី​ Tweak មួយ​សម្រាប់ តម្លើង ipa File នៅ​លើ Device របស់​អ្នក​ផ្ទាល់​តែ​ម្តង​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​ តម្លើងវា។
តម្រូវការ:
  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ IOS 7 និងIOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច
  • មានតម្លើង Appsync Unified ពីក្នុង Cydia រួចរាល់
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅកាន់ Cydia រូចធ្វើការ Search វាយឈ្មោះ IPA Installer បន្ទាប់មកធ្វើការ Install (បើ​សិន​ជា​មិន​អាច​រក​ឃើញ​នោះ​ទេ​សូម​ធ្វើ​ការ​ Refresh Cydia របស់​អ្នក និង​ស្វែង​រក​ម្តង​ទៀត។)
  • បន្ទាប់ពី Install រួចរាល់វានឹងមាន Icon ipa installer នៅលើ ផ្ទៃអេក្រង់របស់អ្នក
  • ពេលនេះមិត្តអ្នកអានអាចសាក Download ipa File មួយដូចជា Game រឺ Application ពី​វេប​សាយ​ណា​មួយ​ ពេល​ដែល​ Download ចប់​ហើយ​ប្រិយមិត្ត​ត្រូវ​ចង​ចាំ​ទី​តាំង​ដែល​រក្សា​ទុក​ File IPA ដែល​បាន Download រួច​សូម​ចូល​ទៅ​កាន់​ IPA Installer និង​ស្វែង​រក File ដែល​បាន​រក្សា​ទុក​គ្រាន់​តែ​ចុច​លើ​ File IPA ដែល​យើង​ចង់​តម្លើង​ជា​ការ​ស្រេច​វា​និង​តម្លើង​ដោយ​ស្វ័យ​ប្រវ័ត្ត​ដូច​រូប ​ខាង​ក្រោម :
ខេមបូសង្ឃឹមថាប្រិយមិត្តនឹងពេញចិត្តជាមួយ Tweak នេះ ហើយក្រុមការងារយើងខ្ញុំនឹង​បន្ត​ស្វែង​រក​អ្វី​ដែលថ្មី​ទាក់​ទង​នឹង​ បច្ចេកវិទ្យា​មក​ធ្វើ​ការ​ចែក​ជូន​ដល់​ប្រិយមិត្ត​នៅ​ពេល​ក្រោយៗ​ទៀត ។

0 comments:

Post a Comment