បង្ហាញ​វីដេអូ​អ្នក​លើ​អេក្រង់​ នៅ​ពេល​ដែល​មាន​គេ​បំពេញ​លេខ​សំងាត់​ខុស​នៅ​លើ​ iPhone អ្នក


ថ្ងៃនេះ ខេមបូសូមបង្ហាញនៅ Tweak គួរអោយចាប់អារម្មណ៍ Tweak នេះដែលអនុញ្ញាត​អោយ​ប្រិយមិត្ត​ដាក់​ជា​វីដេអូ​លេង​ដោយ​ស្វ័យ​ប្រវ័ត្ត​នៅ​ ពេល​ដែល​មាន​នរណា​ម្នាក់​លួច​ទូរស័ព្ទ​ដៃ​របស់​អ្នក​យក​មក​លេង​ហើយ​វាយ​លេខ​ សំងាត់​ខុស​ពេល​នោះ​វា​នឹង​លោត​ជា​វិដេអូ​របស់​ប្រិយមិត្ត​ដែល​បាន​ដាក់​ដោយ ​ស្វ័យ​ប្រវត្តិ។​ វា​គឺ​ជា​ Tweak មួយ​គួរ​អោយ​ចាប់​អារម្មណ៍​ ប្រិយមិត្ត​អាច​សាក​ល្បង​ជា​មួយ​ Tweak នេះ​បាន​ផង​ដែរ។​​ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម:
តម្រូវការ:
  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ IOS 7 និងIOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង cydia រួចធ្វើការស្វែងរក ដោយវាយពាក្យគន្លឹះ Ah! Ah! Ah! (បើ​សិន​ជា​មិន​អាច​រក​ឃើញ​នោះ​ទេ​សូម​ធ្វើ​ការ​ Refresh Cydia របស់​អ្នក និង​ស្វែង​រក​ម្តង​ទៀត។ )
  • ធ្វើការតម្លើងវាដោយចុចលើ Ah! Ah! Ah! និងចុចលើ Install រួច​ចុច​លើ​ Restart Springboard ។
  • បន្ទាប់ពីតម្លើងរួចសូមចូលទៅកាន់ Setting > Ah! Ah! Ah! > Choose Video / Background (ដើម្បី​ជ្រើស​រើស​វីដេអូ​ដែល​អ្នក​បាន​ថត​ដោយ​ខ្លួន​អ្នក​ផ្ទាល់)
  • បន្ទាប់ពីធ្វើការជ្រើសរើសវីដេអូរួចរាល់សូមចូលទៅកាន់ Max Failed Attempts (ដើម្បី​ជ្រើស​រើស​ថា​ការ​វាយ​លេខ​សំងាត់​អោយ​ខុស​ប៉ុន្មាន​ដង​ទើប​ចេញ​ វីដេអូ​របស់​អ្នក​មក។
ខេមបូសង្ឃឹមថាប្រិយមិត្តនឹងពេញចិត្តជាមួយ Tweak នេះ ហើយក្រុមការងារយើងខ្ញុំនឹង​បន្ត​ស្វែង​រក​អ្វី​ដែលថ្មី​ទាក់​ទង​នឹង​ បច្ចេកវិទ្យា​មក​ធ្វើ​ការ​ចែក​ជូន​ដល់​ប្រិយមិត្ត​នៅ​ពេល​ក្រោយៗ​ទៀត ។

0 comments:

Post a Comment