ងាយស្រួលក្នុង​ការ​ថត​វីដេអូ​ជាង​មុន ជាមួយ​នឹង Tweak ដ៏​អស្ចារ្យ​នេះ


តើអ្នកដែលកំពុងតែប្រើប្រាស់ទូរស័ព្ទ​ស៊េរី iPhone 5s ចុះ​ក្រោម​ធ្លាប់​កត់​សម្គាល់​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​កាមេរ៉ា iPhone ពេល​ថត​រូប​ភាព​ទេ? ជាក់​ស្តែង​ទូរស័ព្ទ​ស៊េរី​ចាស់ៗ​ទាំងនេះ មិន​អាច​ធ្វើ​ការ​ចាប់​ទីតាំង​អ្វី​មួយ​បាន​ដោយ​ស្វ័យ​ប្រវត្តិ (Auto Focus) នោះ​ទេ​នៅ​ពេល​ដែល​យើង​ថត​វីដេអូ ដែល​នេះ​គឺ​ជា​ផល​វិបាក​មួយ​តម្រូវ​អោយ​យើង​នៅ​ចាំចុច​បញ្ជា​ចំណុច​ត្រូវ​ ចាប់​ប្លង់​យក ( Focus)។ វា​ខុសពី iPhone 6 និង iPhone 6 Plus ដោយ​ក្រុម​ហ៊ុន Apple បាន​បំពាក់​មុខងារ Auto Focus ពេល​ថត​វីដេអូ ដោយ​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល មិន​ចាំ​បាច់​អង្គុយ​ចុច​ចំណុច​ត្រូវ Focus នោះ​ទេ ធ្វើ​អោយ​វីដេអូ​ទាំង​មូល​មាន​ពន្លឺ​គ្រប់​គ្រាន់ និង​ច្បាស់​ល្អ មិន​ព្រៀល​ដូច​ស៊េរី iPhone ចាស់ៗ​នោះទេ។
​​
ចូរកុំតូចចិត្តអី សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone ដែលស៊េរី​ទាប​ជាង iPhone 6, 6 Plus ព្រោះអី Tweak ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ថា AFVideo អាច​ជួយ​អោយ​កម្មវិធី​ផ្តិត​យក​វីដេអូ​អ្នក​មាន​សមត្ថ​ភាព​អាច​ចាប់​យក​ វីដេអូ​បាន​ជា​លក្ខណៈ Auto Focus បាន ដើម្បី​ធានា​ថា​វីដេអូ​មាន​គុណ​ភាព​ខ្ពស់ ច្បាស់ល្អ និង​ចាប់​ត្រូវ​ទីតាំង។ បន្ទាប់​ពី​តម្លើង Tweak នេះ​ហើយ វា​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង មិន​ចាំបាច់​បើក​ដំណើរការ និង​ធ្វើ​ការ​កែច្នៃ​អ្វី​ផ្សេង​ច្រើន​នោះទេ។ វា​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ខ្លាំង​ណាស់ សម្រាប់​អ្នក​ឧស្សាហ៍​ផ្តិត​យក​វីដេអូ​ផ្សេងៗ​ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​ អ្នក ព្រោះ​អីវា​អាច​អោយ​យើង​ដាក់​ថត​វីដេអូចោល ហើយ​វា​នឹង​ធ្វើ​ការ​ចាប់​យក​ទីតាំង​នានា​បាន​ដោយ​ស្វ័យ​ប្រវត្តិតែម្តង។
តម្រូវការ
  • iPhone 3Gs, 4, 4s, 5, 5c និង 5s
  • ប្រព័ន្ធប្រតិបត្តិការណ៍ចាប់ពី iOS 5 ដល់ iOS 8
  • ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់
របៀបតម្លើង និងប្រើប្រាស់
​​
  • បើកកម្មវិធី Cydia > ចុចក្រឡោនស្វែងរក > វាយ​ពាក្យ “ AFVideo “ រួច​ហើយ​តម្លើងវា។
  • ប្រសិនបើអ្នករកមិនឃើញទេ សូម​ចុច Change > Refresh ហើយ​ចាំ​មួយ​ភ្លែត រឺ​បន្ថែម Source Bigboss ដោយ​ចុច​ក្រ​ឡោន Cydia ដែល​ស្ថិត​នៅជួរ​ខាងក្រោម > More Packages > ចុចលើ Biggboss ហើយ Add។
  • បន្ទាប់ពី​បាន​តម្លើង​បាន​ជោគ​ជ័យ​ហើយ សូម​បើក​កម្មវិធី​កាមេរ៉ា រួច​ហើយ​សាក​ល្បង​ចុច​ថត​វីដេអូទៅ នោះ​អ្នក​ទាំង​អស់​គ្នា​នឹងស​ង្កេត​ឃើញ​មាន​ភាព​ផ្លា​ស់ប្តូរ​ជាក់​ជា​មិន​ ខាន។
​​
ដើម្បីសង្កេតឃើញ​ពី​ភាព​ខុស​គ្នា​ក្នុង​ការ​ថត​វីដេអូរវាង មុន និង​ក្រោយ​តម្លើង Tweak នេះ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​សាក​ល្បង​ថត​វីដេអូ​ចំនួន​ពីរ​ផ្សេងគ្នា ហើយ​ព្យា​យាម​ធ្វើ​ការ​ថត​វត្ថុ​នានា​ដោយ​កុំ​ប៉ះ​អេក្រង់​ដើម្បី Focus អោយ​សោះ។ នេះ​គឺជា Tweak ដ៏​សាមញ្ញ​មួយ ប៉ុន្តែ​វា​មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ណាស់ ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​មាន​តម្លើង​កុំបី​ខានឡើយ។

0 comments:

Post a Comment