បើកបិទទ្វារផ្ទះរបស់លោកអ្នកបានកាន់តែស្រួលនិងរហ័សជាមួយឧបករណ៍ Lockitron Bold និង Bridge (វីដេអូ)
ជាធម្មតា
មុននឹងលោកអ្នកដើរចូលក្នុងផ្ទះឬក្នុងបន្ទប់ការិយាល័យ
លោកអ្នកតែងតែមានកូនសោរមួយដើម្បីចាក់ចូលបន្ទប់
ប៉ុន្តែសម្រាប់ពេលឥឡូវ ដោយសារតែបច្ចេកវិទ្យាមានការជឿនលឿន គឺថា
លោកអ្នកអាចចូលក្នុងបន្ទប់ដោយមិនចាំបាច់ប្រើកូនសោរនោះទេ
គឺប្រើស្មាតហ្វូនដើម្បីបញ្ជាអោយវាបើកឬបិទ យ៉ាងមានសុវត្ថិភាព និង
រហ័សទាន់ចិត្តទៀតផង។ នៅថ្ងៃនេះដែរ ក្រុមហ៊ុន Lockitron
បានបង្កើតចេញនូវឧបករណ៍ថ្មីចំនួនពីរ ឈ្មោះថា Lockitron Bolt និង
Lockitron Bridge សម្រាប់បំពាក់ជាប់នៅនឹងទ្វារ
ប្រៀបដូចជាមេសោរអញ្ចឹង ដោយវាទទួលនូវរលកសញ្ញាពីស្មាតហ្វូន
ដើម្បីបើកឬបិទបាន។
ជាមួយ Lockitron Bolt
វាអនុញ្ញាតអោយទ្វាររបស់លោកអ្នកអាចបើកដោយស្វ័យប្រវត្តិ
នៅពេលដែលអ្នកបានដើរទៅជិតទ្វារ
(ត្រូវមានស្មាតហ្វូននៅក្នុងហោប៉ៅ) ហើយបិទវិញ
នៅពេលដែលយើងដើរឆ្ងាយពីវា
ដែលនេះផ្តល់ភាពកាន់តែងាយស្រួលណាស់ដល់ម្ចាស់ផ្ទះ
ដូចជាមកពីផ្សារមានឥវ៉ាន់សំពីងសំពោង
ដើរចូលក្នុងផ្ទះរ៉ុយតែម្តង ដោយមិនចាំបាច់ដាក់ឥវ៉ាន់
រួចរាវរកកូនសោរដូចមុនទៀតទេ
នេះក៏ព្រោះតែឧបករណ៍នេះមានភ្ជាប់មកជាមួយប្រព័ន្ធប្លូធូស។
សូមបញ្ជាក់ថា ស្មាតហ្វូនដែលអាច Supports ជាមួយឧបករណ៍នេះ
មានតែស្មាតហ្វូនដែលដើរដោយ iOS និង Android តែប៉ុណ្ណោះ ហើយជាមួយ
Lockitron Bolt នេះដែរ
យើងក៏អាចអនុញ្ញាតអោយនរណាម្នាក់មានសិទ្ធិចូលបើកឬបិទទ្វារបាន
ដែរ ហើយថែមទាំងដឹងថា
មាននរណាខ្លះបានចេញនិងចូលក្នុងផ្ទះនោះទៀតផង។ ដោយឡែកសម្រាប់
Lockitron Bridge វិញ វាមានសមត្ថភាពអាចបញ្ជានូវការបិទឬបើក
ពីរយៈចម្ងាយឆ្ងាយ ដោយប្រើប្រព័ន្ធអ៊ីនធឺណេត
ដូចជាលោកអ្នកនៅឯកន្លែងការងារ តែលោកអ្នកអាចអោយទ្វារបើក
ដើម្បីអោយភរិយា ឬ កូនរបស់អ្នក ចូលក្នុងផ្ទះបាន
ករណីពួកគេភ្លេចយកស្មាតហ្វូនទៅតាមខ្លួន។
https://www.youtube.com/watch?feature=player_embedded&v=bK8ToEdXI8I#t=0
https://www.youtube.com/watch?feature=player_embedded&v=bK8ToEdXI8I
0 comments:
Post a Comment