លាក់កម្មវិធីដែលអ្នក​មិន​សូវ​ប្រើ​ប្រាស់​បាន​ជាមួយ​នឹង Tweak ពិសេសនេះ


សំរាប់អ្នកដែលធ្លាប់ប្រើប្រាស់ទូរស័ព្ទ iPhone មួយចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ ពី​ការ​លាក់​កម្មវិធី​ដែល​យើង​មិន​សូវ​ប្រើ​ប្រាស់​បាន​យ៉ាង​ងាយ ជាមួយ Tweak SBSettings។ ដោយ Tweak មួយ​នេះ​មិន​អាច​តម្លើង​នៅ​លើ iOS ជំនាន់​ចុង​ក្រោយ ដូច​ជា iOS7 និង iOS8 នោះ​ទេ ទើប​ថ្ងៃនេះ ខេមបូ សូម​លើក​យក​នូវ Tweak ថ្មី​មួយ​ដែល​មាន​តួនាទី​ស្រដៀង​នឹង Tweak SbSettings មក​បង្ហាញ ហើយ​វា​ក៏​អាច​ធ្វើ​ការ​តម្លើង​បាន​ជាមួយ​នឹង​ជំនាន់​ចុង​ក្រោយ​របស់ iOS ផងដែរ។
Poof: ជា Tweak មួយដែលគេនិយមប្រើ​ប្រាស់​តាំង​ពី​ជំនាន់ iOS 6 មក​ម៉្លេះ ពោល​គឺ​វា​អាច​លាក់​កម្មវិធី​មួយ​ណា​ក៏បាន សូម្បី​តែ​កម្មវិធី​ដែល​មាន​ស្រាប់​ក្នុង iPhone និង iPad ក៏​ដោយ។ សំរាប់ iOS 7 និង iOS8 ក៏​អាច​ប្រើ Tweak មួយ​នេះ​បាន​ដែរ។
​​
យើងអាចតម្លើង Tweak នេះបានដោយ​ឥត​គិត​ថ្លៃ ដោយ​ចូល​ទៅ​កាន់ Cydia > Sources > Edit និង បន្តែម Source (http://cydia.myrepospace.com/cambotrick) រួច​សូម​ធ្វើ​ការ​ស្វែង​រក​ពាក្យ Poof រួច​តំឡើង​ជា​ការ​ស្រេច។
នៅពេលដែលយើងបានតំឡើងរួចរាល់​ហើយ វា​នឹង​បង្កើត iCon ថ្មី​មួយ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​លើ Homescreen។ ដើម្បី​លាក់​កម្មវិធី​បាន សូម​ចុច​លើ iCon “Poof” រួច​ធ្វើ​ការ​លាក់​កម្មវិធី​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ដោយ អូស​លើ​ប៊ូ​តុង​មូល ទៅ​ឆ្វេង។ បញ្ជាក់៖ ពណ៌​ប្រផេះ​បាន​ន័យ​ថា​បិទ ពណ៌​ខៀវ​បាន​ន័យ​ថាបើក។
ខេមបូសង្ឃឹមថា អ្នកទាំងអស់គ្នា​នឹង​ពេញ​ចិត្ត​ជាមួយ Tweak នេះ ហើយ​ពួក​យើង​នឹង​ព្យា​យាមរក Tweak ល្អៗ​បន្ថែម​ទៀត​សម្រាប់​ចែក​ជូន​ប្រិយ​មិត្ត​ទាំង​អស់គ្នា!

0 comments:

Post a Comment