ProCam XL 2 កម្មវិធី​ថត​រូប​ដ៏​ជំនាញ​សំរាប់ iPad (ដោន​ឡូន​បាន​ទាន់​ឥត​គិតថ្លៃ)


អស់បារម្មណ៍ទៀតហើយ សំរាប់មិត្តអ្នកអានដែល​មិន​សូវ​ជំនាញ​ខាង​ថតរូប ច្បាស់​ជា​អាច​ថត​រូប​បាន​ស្អាត និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​នៅ​ពេល​ដែល​ប្រើ​ប្រាស់​កម្មវិធី​មួយនេះ។ មុន​ដំបូង​កម្មវិធីនេះ​គឺ​មាន​តម្លៃ​ប្រមាណ 1.99 ដុល្លារ ប៉ុន្តែ​នៅ​ពេល​នេះ​អ្នក​អាច​ដោន​ឡូដ​បាន​ដោយ​ឥត​គិតថ្លៃ ដូច​នេះ​សូម​ដោនឡូដ​រហ័ស​បន្តិច ព្រោះវា​ដាក់​ឥត​គិត​ថ្លៃ​តែ​មួយ​សប្តាហ៍​តែ​ប៉ុណ្ណោះ។
​​
កម្មវិធីនេះមានឈ្មោះថា ProCam XL 2 ជាប្រភេទ​កម្មវិធី​ប្រើ​សំរាប់​ថត​រូប មាន​មុខ​ងារ​ច្រើន​ដូចជា HDR , បន្ថែម​ពន្លឺ​ពេល​ងងឹត, ការពារ​មិន​ឲ្យរំញ័រ, ចាប់​យក​រូប​បាន​ច្រើន​ត្រឹម​តែ​ប៉ុន្មាន​នាទី, កំណត់​នាទី​ដើម្បី​ថត, និយាយ​បញ្ជា​លើ​ការ​ថត, ចាប់​យក​មុខ​នៅ​ពេល​ថត, មាន​ប៊ូតុង​ថត​រូប​ធំ​ងាយ​ស្រួល​ចុច​ថត, អាច​ពង្រីក​ពង្រួម​នៅ​ពេលថត, អាច​ថត​យក​វីដេអូ​លក្ខណៈ 4K ប៉ុន្តែ​តម្រូវ​ឲ្យ​បង់​ប្រាក់​បន្ថែម, អាច​ថត​វីដេអូ​ជា​ចលនា​យឺតៗ, អាច​ថត​វីដេអូ​ជា​ចលនា​លឿន, អាច​កំណត់ ISO, អាច​ផ្លាស់​ប្តូរ​មេហ្គា​ភិចសែល​បាន, អាច​កំណត់​ផ្ទៃ​រូប​ថតបាន, អាច​ថត​រូបភាព​ចេញ​ជា​រាង​ភ្នែក​ត្រី​បាន និង​អាច​កែ​វីដេអូ​ដែល​ថត​ហើយ​បាន​ផងដែរ។
សំរាប់មិត្តអ្នកអានដែលប្រើប្រាស់ iPad ដែលដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ iOS7 ឡើង​ទៅ ទើប​អាច​ដោន​ឡូដ​កម្មវិធី​នេះ​យក​ទៅ​ប្រើ​ប្រាស់​បាន។ សូម​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ឲ្យ​សោះ អ្នក​អាច​ដោន​ឡូដ​បាន​ទាំង​កម្មវិធី​សំរាប់​ថតរូប​ដ៏​ជំនាញ​ហើយ និង​បាន​ទាំង​កម្មវិធី​ដែល​មាន​តម្លៃ 1.99 ដុល្លារ​ទៀត នេះ​ពិត​ជា​រឿង​ល្អ​ពីរ​ចូល​គ្នាមែន។

0 comments:

Post a Comment