ប្រើ iPhone ជាលក្ខណៈផ្តេកអេក្រង់ដូច iPad ជាមួយ Tweak ដ៏អស្ចារ្យនេះ
អ្នកដែលមានបទពិសោធន៍ធ្លាប់ប្រើប្រាស់ទូរស័ព្ទ iPhone
កាលពីមុនៗមួយចំនួនប្រាកដជាស្គាល់ច្បាស់ណាស់នូវ Tweak ឈ្មោះថា
SBRotator ដែលវាអាចធ្វើអោយអ្នកប្រើប្រាស់ iPhone
ជាលក្ខណៈផ្តេកក៏បាន បញ្ឈរក៏បាន ក្រឡាប់ក៏បានដោយសេរី។
មុខងារនេះវាមានសម្រាប់តែ iPad និង iPhone 6 Plus តែប៉ុណ្ណោះ
ប៉ុន្តែប្រសិនបើជាអ្នកបាន Jailbreak ឧបករណ៍របស់អ្នករួចហើយ
នោះអ្នកក៏អាចទទួលបានបទពិសោធន៍នៃ Tweak នេះដូចគ្នាដែរ។
SBRotator មានសមត្ថភាពខ្ពស់ អាចអោយកន្លែងដោះសោរ, Homescreen,
និងកម្មវិធីផ្សេងទៀតមានលក្ខណៈផ្តេកបាន
អាស្រ័យទៅលើការបង្វិលរបស់អ្នក។ Tweak នេះវាមានភាពងាយស្រួល
អាចអោយយើងកាន់ទូរស័ព្ទប្រើប្រាស់បានពេញដៃជាងមុន
ទៅតាមចិត្តយើង អាចអោយយើងវាយអក្សរបានលឿន
ហើយក៏ទទួលបានបទពិសោធន៍ថ្មីនៅក្នុងការប្រើប្រាស់ផងដែរ។ Tweak
SBRotator ថ្មីនេះ ត្រូវបានកែសម្រួលអោយដំណើរការរលូនជាងមុនលើ iOS 8
ហើយក៏រលូនជាងមុនលើទូរស័ព្ទ iPhone ដែលមានអេក្រង់ 3.5 អ៊ីញ 4 អ៊ីញ
និង 4,7 អ៊ីញផងដែរ។
ដើម្បីដឹងអោយកាន់តែច្បាស់ថាវាអាចធ្វើអោយការប្រើប្រាស់
ទូរស័ព្ទមានសភាពប្លែកជាងមុនយ៉ាងណានោះ
សូមធ្វើការដោនឡូដវានៅពេលនេះទាំងអស់គ្នា។
តម្រូវការ
- iPhone (គ្រប់ម៉ូឌែលលើកលែង 6 Plus) ដែលដំណើរការដោយ iOS 5 ឡើងទៅ
- ឧបករណ៍របស់អ្នកបាន Jailbreak រួច (មានកម្មវិធី Cydia)
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia > Source > Edit > Add > វាយពាក្យ “ http://repo.biteyourapple.net “។
- ប្រសិនបើអ្នកមាន Source នេះហើយ សូមចុច Change > Refresh និងចាំមួយភ្លែត។
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោនស្វែងរក Tweak ឈ្មោះ “ SBRotator for iOS 8 “ រួចហើយតម្លើងវា។ (រឺ SBRotator for iOS ដែលអ្នកប្រើ)
- ចូលទៅកាន់កម្មវិធី Setting > SBRotator > បើក Enable, Rotate Springboard និង Rotate Lockscreen (មិនចាំបាច់បើកក៏បាន)
នៅកន្លែង Setting > SBrotator ដដែល សូមជ្រើសរើសយកស្តាយ
iPhone 6 Plus រឺ iPad ទៅតាមអ្នកចង់បាន។ នៅក្នុងកន្លែង Setting
អាចអោយអ្នកធ្វើការកែសម្រួលអ្វីជាច្រើនទៀត ទៅតាមចិត្តអ្នក។
ឥលូវនេះសាកក្រឡាប់ចាក់ iPhone របស់អ្នកទៅមើល
នោះអេក្រង់វានឹងផ្លាស់ប្តូរទៅនាមនោះជាក់ជាមិនខាន។
រីករាយក្នុងការតេស្តសាកល្បងទាំងជាមួយ Tweak នេះទាំងអស់គ្នាណា
ហើយរង់ចាំមើលថាតើវានឹងអាចផ្តល់បទពិសោធន៍ថ្មីៗអ្វីខ្លះទៅ?
0 comments:
Post a Comment