គន្លឹះ​ងាយ​] លុប Contact ចោលទាំង​អស់​នៅក្នុង iPhone

នៅពេល​ដែល​លោក​អ្នក​បាន​ទិញ​ទូរស័ព្ទ​មួយ​ទឹក​ពី​នណា​ម្នាក់ វា​អាច​នឹង​ជាប់ Contact អ្នក​ដទៃ​នៅក្នុង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​មក​ប្រើប្រាស់​​ ក្នុង​កាលទេសៈ​ដែល​អ្នក​យក​ iPhone របស់​អ្នកទៅ​ជួសជុល​នៅកន្លែង​គេ​ ហើយ​គេ​បាន​ Sync Contact ពី iCloud របស់​គេ​ដោយ​អចេតនា​ចូលទៅក្នុង iPhone របស់​អ្នក​។
iphone_icloud_contact_groups_hero
តើ​អ្នក​និង​ត្រូវ​ធ្វើ​ដូច​ម្តេច​ក្នុង​ការលុប​នូវ​ Contact ទាំង​នោះ​ចេញ​ពី​ iPhone របស់​អ្នក​ ឬ​អ្នក​ត្រូវ​លុប​ម្តងមួយ​រហូត​ដល់​អស់? វា​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​ប្រសិន​បើ​នៅក្នុង Contact របស់​គេ​មាន​លើស​ពី 100​ Contacts នោះ​។ នៅពេលនេះ​សំបុក​អាយធី​សូម​ធ្វើការបង្ហាញ​លោក​អ្នក​ពី​គន្លឹះ​ក្នុង​ការ​លុប​ Contact ដែល​មាន​នៅក្នុង iPhone របស់​អ្នក​ចេញ​ទាំង​អស់ក្នុង​ពេល​តែ​មួយ។
  • ជា​ដំបូង​សូម​ចូលទៅកាន់​ Setting => iCloud => Contacts ទាញបិទ Toggle របស់​ Contact ។
  • បន្ទាប់មកនឹង​មាន​2 ជម្រើស​សម្រាប់​អ្នកជ្រើស​រើស​៖ សូម​ជ្រើស Delete From My iPhone ដើម្បី​លុប​ចោល Contact ទាំង​អស់។
ក្រោយពី​អនុវត្តន៍ លោកអ្នក​នឹង​អាច​បញ្ចូល​​ទំនាក់​ទំនង​ថ្មី ដែល​មិនរញ៉ែ​រញ៉ៃ​ដល់​ការ​រៀបចំ Contact របស់​លោកអ្នក​ឡើយ ។
Contact in iCloudDelete all contact in iCloud

0 comments:

Post a Comment