គន្លឹះស្វែងរក iPhone ដែលជ្រុះបាត់ ទោះអស់ថ្មក៏ដោយ
ចំណុចដែលសំខាន់ជាងគេ ដែល Apple បានអភិវឌ្ឍន៍ថ្មីបន្ថែមនៅក្នុង iOS 8 គឺ Find My iPhone និង Send Last Locations ដែលនឹងជួយលោកអ្នកក្នុងការស្វែងរក iPhone ដែលបានជ្រុះបាត់ កាន់តែមានប្រសិទ្ធភាព ជាងមុន ដោយហេតុថា ទោះ iPhone លោកអ្នកអស់ថាមពលថ្ម រហូតដល់រលត់ក៏ដោយចុះ ។ គួរបញ្ជាក់ផងដែរថា កាលពីជំនាន់មុនៗ នៃ iOS ចំណុចពិសេស Find My iPhone នេះពុំសូវមានប្រសិទ្ធភាពឡើយ ព្រោះបើ iPhone អស់ថ្ម គឺមិនអាចស្វែងរកឃើញឡើយ ។

លក្ខណៈពិសេសដែលបានបំពាក់ភ្ជាប់មកជាមួយនៅក្នុង iOS 8 ដែលមានឈ្មោះថា Send Last Location នេះ វានឹងធ្វើការផ្ញើទីតាំងដែលលោកអ្នកស្ថិតនៅចុងក្រោយបង្អស់ទៅ Apple នៅពេលដែលថាមពលថ្មខ្សោយដល់ជិតរលត់ ។ ក្នុងចំណុចនេះមានន័យថា លោកអ្នកនឹងអាចស្វែងរក iPhone ដែលបានជ្រុះបាត់ នៅទីតាំងចុងក្រោយគេបង្អស់ដែល iPhone នោះបានស្ថិតនៅ ។ ការស្វែងរកនេះ ទៀតសោត គឺលោកអ្នកអាចប្រើប្រាស់ការស្វែងរកតាមរយៈផែនទី (Map) នៅក្នុងគណនី iCloud ។
ដើម្បីដាក់ឲ្យ Send Last Location ដំណើរការបាន លោកអ្នកគ្រានតែ ចូលទៅកាន់ Settings => iCloud ហើយបើក Find My iPhone និងបើក Send Last Location ។

យ៉ាងណាមិញ ការបើកឲ្យដំណើរការនេះក៏មានផលប៉ពាល់មួយចំនួនផងដែរ ដូចជា ងាយនឹងអស់ថាមពលថ្ម ព្រោះថាវាត្រូវចំណាយទៅលើការកំណត់ទីតាំងនៅលើផែនទី ជាញឺកញាប់ និងមួយទៀតគឺអាចនឹងប៉ះពាល់ដល់បញ្ហា iCloud Activation Lock ដែលនឹងចាក់សោរ iPhone លោកអ្នកជាប់ មិនអាចប្រើទូរស័ព្ទបាន សូម្បីតែតេចេញ ឬទទួលចូល ។ តែសូមកុំបារម្ភ វាមិនមែនជាបញ្ហានោះទេ បើសិនលោកអ្នកចាំគណនី iCloud (password) របស់លោកអ្នកដែលបានដាក់នោះ ។
0 comments:
Post a Comment