របៀបធ្វើអោយ Firefox របស់អ្នក អាច Load Pages បានលឿនជាងមុន
គន្លឹះទីមួយ៖
នៅក្នុង Address bar លោកអ្នកត្រូវវាយពាក្យថា “about:config” ដូចរូប រួចចុច Enter Key។ បន្ទាប់មក វានឹងលេចចេញផ្ទាំងមួយ ហើយពេលនោះ អ្នកត្រូវស្វែងរកពាក្យថា “network.http.pipelining” ដោយ Default របស់វាគឺ False។ ដូច្នេះ អ្នកត្រូវប្តូរទៅជា True វិញ ដោយ Double Click ទៅលើវា ដូចរូប។
គន្លឹះទីពីរ៖
ត្រូវធ្វើការសម្អាតចោលនូវប្រវត្តិសាស្រ្តថ្មីៗ (Clear Recent History) មានន័យថា សម្អាតចោលនូវអ្វីៗដែលយើងទើបតែបានបើក ដោយចុចលើ Menu Bar History រួចជ្រើសយក Clear Recent History។
បន្តមកទៀត អ្នកត្រូវធ្វើការសម្អាតចោលនូវប្រភេទ Cookie មួយចំនួន ដោយចូលទៅកាន់ Tool->Option->Privacy->Remove Individual Cookies->Remove All Cookies។
ជាមួយគ្នានេះដែរ នៅត្រង់ Firefox Will លោកអ្នកត្រូវជ្រើសយក Never Remember History មានន័យថា មិនអោយវាចងចាំនូវអ្វីដែលយើងបានបើកនោះទេ។
ដូច្នេះ សម្រាប់អ្នកដែលចង់អោយ Firefox Browser របស់អ្នក Load លឿនជាងមុន អាចធ្វើតម្រាប់តាមគន្លឹះខាងលើនេះបាន ហើយនេះបានតែសម្រាប់ Firefox តែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា នៅមានវិធីសាស្រ្តជាច្រើនទៀត ដែលអាចធ្វើអោយការ Load Web Pages មានលក្ខណៈលឿន ជាពិសេសប្រើ Plugin របស់ Firefox តែម្តង។




0 comments:
Post a Comment