កម្មវិធីសម្រាប់ថតវីដេអូ និងកែលំអរវីដេអូ នៅលើស្មាតហ្វូន iOS & Android
Posted by អេសស៊ី on
16 March 2015
Label:
Phone
ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ស្គាល់ និងបានដឹងរួចមកហើយអំពីកម្មវិធីមួយនេះដែលប្រើប្រាស់សម្រាប់ថត និងកែលំអរលើវីដេអូបានដោយដាក់ពណ៌ effects ផ្សេងៗ បន្ថែមភ្លេងនៅក្នុងវីដេអូ និងមុខងារផ្សេងៗទៀត ដើម្បីជួយអោយការប្រើប្រាស់កាន់តែប្រសើរជាងមុន។
កន្លងមកកម្មវិធីមួយនេះគឺដាក់អោយទាញយកបានសម្រាប់តែពពួកស្មាតហ្វូន iOS ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះសម្រាប់ប្រិយមិត្តដែលមានស្មាតហ្វូន Android ក៏អាចទាញយកវាមកប្រើប្រាស់បានផងដែរ។ សម្រាប់ថ្ងៃនេះ ខេមបូសូមលើកយកពីការទាញយក version ធម្មតារបស់ ViVaVideo មកបង្ហាញសិន ដោយសារតែវាមិនមានការគិតថ្លៃឡើយ។
ប្រិយមិត្តអាចទាញយកកម្មវិធីមួយនេះបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖
តម្រូវការ:
- សម្រាប់ Android គឺចាប់ពីជំនាន់ 2.3.3 ឡើងទៅ
- សម្រាប់ iOS គឺចាប់ពីជំនាន់ 6.0 ឡើងទៅ
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- សូមទាញយកតាមតំណរនេះ ៖
- Android
- iOS
- បន្ទាប់ពីតម្លើងចប់ វានឹងបង្កើតកម្មវិធីមួយឈ្មោះថា ViVa Video នៅលើផ្ទាំង Home Screen។ ឥឡូវនេះប្រិយមិត្តអាចធ្វើការថតវីដេអូ និងកែលំអរវីដេអូផ្សេងៗបានផងដែរ។
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រដល់ខេមបូនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូនប្រិយមិត្តនៅពេលក្រោយទៀត។



0 comments:
Post a Comment