តោះកែមុខមាត់របស់អ្នកអោយទៅជារូបតុក្កតា Disney ទាំងអស់គ្នាជាមួយនឹងកម្មវិធីនេះ
មានប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់តុក្កតា Disney។ Disney គឺជាតុក្កតាដ៏ល្បីមួយផងដែលឥឡូវនេះ Disney បានចេញកម្មវិធីមួយសម្រាប់អោយប្រិយមិត្តកែទម្រង់មុខរបស់ប្រិយមិត្តអោយទៅជារូបតុក្កតាផ្សេងៗដែលមាននៅក្នុង Disney ផងដែរ កម្មវិធីនេះទើបតែចេញអោយប្រើប្រាស់សម្រាប់ប្រព័ន្ធប្រតិបត្តការណ៍ iOS 8 ប៉ុណ្ណោះ ដោយសារតែខេមបូមើលទៅគួរអោយទាក់ទាញទើបសម្រេចចិត្តលើកកម្មវិធីនេះមកបង្ហាញជូនប្រិយមិត្តហើយកម្មវិធីកែមុខមាត់នេះមានឈ្មោះថា Show Your Disney Side ដែលកំពុងតែមានអ្នកប្រើប្រាស់ច្រើនផងដែរ។ វាមានទំហំត្រឹមតែ 40 MB ប៉ុណ្ណោះ កម្មវិធីនេះមើលទៅគួរអោយទាក់ទាញទៅកាន់ប្រិយមិត្តនិងបែបកំប្លែងថែមទៀតផង អ្នកអាចយករូបមិត្តភកិ្ករឺបងប្អូនរបស់អ្នកយកទៅកែជារូបតុក្កតាផ្សេងៗដើម្បីលេងសើចនឹងគ្នា។ សូមបញ្ជាក់វាមានតែនៅលើ iOS ប៉ុណ្ណោះ សោកស្តាយផងសម្រាប់ Device របស់ Android ប្រសិនបើកម្មវិធីនេះចេញអោយប្រើប្រាស់នៅលើ Android ខេមបូនឹងធ្វើការចេញផ្សាយនៅពេលក្រោយទៀត។
តម្រូវការ:
- iDevices ដំណើរការការចាប់ពី iOS ជំនាន់ទី 7.0 ឡើងទៅ
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- សូមទាញយកតាមតំណរនេះ ៖
- iOS
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រដល់ខេមបូនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូនប្រិយមិត្តនៅពេលក្រោយទៀត។


0 comments:
Post a Comment