ពិតជា​ងាយ​ស្រួល​នៅ​ក្នុង​ការ​ថត​សម្លេង​ពេល​កំពុង​និយាយ​ទូរស័ព្ទ​ជា​មួយ​ Tweak នេះ

កាលពីប៉ុន្មានសប្តាហ៍មុនខេមបូបានធ្វើការណែនាំពី Tweak Display Recorder សម្រាប់​ថត​វីដេអូ​អេក្រង់​ទូរស័ព្ទ​របស់​ប្រិយមិត្ត​ សម្រាប់​ថ្ងៃ​នេះ​ដែរ​ខេមបូ​សូម​ធ្វើ​ការ​បង្ហាញ​ពី​ Tweak សម្រាប់​ថត​សម្លេង​ពេល​ដែល​ប្រិយមិត្ត​កំពុង​និយាយ​ទូរស័ព្ទ​ម្តង ។​ Tweak​ នេះ​ដែរ​មាន​ឈ្មោះថា​ Call Recorder សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​បាន​ស្គាល់​រួចមក​ហើយ​ប៉ុន្តែ​ទើប​តែ​ថ្មីៗ​ Tweak​ នេះ​បាន​ចេញ​កំណែ​ទំរង់​ថ្មី​គឺ​ Version 1.84 ដោយ hAcx សម្រាប់ Support iOS 8 ។ ចំពោះ Tweak នេះ​ដែរ​ងាយ​ស្រួល​នៅ​ក្នុង​ការ​ថត​សម្លេង​នៅ​ពេល​ដែល​ប្រិយមិត្ត​និយាយ​ទូរស័ព្ទ​សម្រាប់​ទុក​ស្តាប់​នៅ​ពេល​ក្រោយ​រឺ​អាច​ទុក​ជា​ភ័ស្តុតាង​នៅ​ពេល​ដែល​មាន​បញ្ហា​ណា​មួយ​ដោយ​យើង​មិន​អាច​មើល​ឃើញ​មុន។​ ដូច្នេះ​ហើយ​ខេមបូ​គិត​ថា​ប្រិយមិត្ត​គួរ​តែ​តម្លើង Tweak នេះ​ព្រោះវា​អាច​មាន​ប្រយោជន៍​ច្រើន​ជួយ​ដល់​ប្រិយមិត្ត។​ វិធី​តម្លើង​និង​ប្រើប្រាស់​សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម :
តម្រូវការ
  • iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 6 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
  • បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូមធ្វើការស្វែងរក​ Call Recorder និង​ធ្វើ​ការ​តម្លើង​វា​រួច​ Restart Springboard
  • ដើម្បីអោយដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
  • បន្ទាប់មកសូមក្រឡែកមើលទៅកាន់ Homescreen របស់ប្រិយមិត្ត​និង​ទទួល​បាន icon Call
  • Recorder បន្ទាប់មកសូមចូលទៅកាន់ Call Recorder រួចវា​នឹង​អោយ​ Activation Code ទៅ​កាន់​ប្រិយមិត្ត​ដោយ​ស្វ័យ​ប្រវត្តិ​អោយ​ធ្វើ​ការ​ ដាក់ Email និង Activation វា​ជា​ការ​ស្រេច
  • ពេលដែលប្រិយមិត្តកំពុងនិយាយទូរស័ព្ទជាមួយនរណា​ម្នាក់​ ហើយ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ថត​សម្លេង​គ្រាន់​តែ​ចុច​លើ icon ដែល​មានរូប ​Recorder ជា​ការ​ស្រេច
  • ប្រសិនបើប្រិយមិត្តចង់ស្តាប់សម្លេងដែល Record ហើយសូមចូល​ទៅ​កាន់​ Call Recorder ប្រិយមិត្ត​នឹង​អាច​បើក​ស្តាប់​បាន។
  • សូមបញ្ញាក់ Tweak នេះមិនទាន់ដំណើរ​ការ​រលូន​នៅ​លើ​ iOS 8 នៅ​ឡើយ​ទេ។
ជាចុងក្រោយ សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រខេមបូ។ ខេមបូសង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ពេញចិត្ត​ជា​មួយ Tweak មួយ​នេះ ហើយ​ក្រុម​ការងារ​យើង​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ណា​ដែល​ប្លែក​សម្រាប់​ចែក​ជូន​ប្រិយមិត្ត ​ក៏​ដូច​ជា​ចំណី​អារម្មណ៍​ថ្មីៗ​ផង​ដែរ។

0 comments:

Post a Comment