កម្មវិធី​សម្រាប់​ទាញ​យក​ឯកសារ​ផ្សេងៗ​ក្រៅ​ពី​វីដេអូ ដ៏​ល្អ​បំផុត​សម្រាប់ iPhone ដែល​មិន​ទាន់ Jailbreak


cover
ប្រាកដជាមាន ប្រិយមិត្ត ជាច្រើនកំពុង ស្វែងរក កម្មវិធីណាមួយ ដែលងាយស្រួល នៅក្នុងការ ទាញយក ឯកសារ ផ្សេងៗ អោយងាយ ស្រួលប្រើប្រាស់ និងរហ័ស នៅក្នុងការ ទាញយក ទៀតផង។ ការប្រើប្រាស់ ផលិតផល iDevice សម្រាប់ សិស្សនុ សិស្ស រឺ និស្សិត នាពេល បច្ចុប្បន្ននេះ តែងតែ មមាញឹក នៅក្នុងការ ទាញយក ឯកសារ មេរៀន ផ្សេងៗ តាមរយៈ សង្គម Facebook រឺ តាមរយៈ​ វេបសាយផ្សេងៗ ជៀសមិនផុត ពីផ្លូវ នេះឡើយ មិនថាឡើយ សម្រាប់តែ សិស្ស រឺ និស្សិត សូម្បីតែ បុគ្គលិក ធ្វើការងារផ្សេងៗ ក៏ត្រូវការ ទាញយក ឯកសារ ការងារផ្សេងៗ ផងដែរ ហើយពេលខ្លះ គ្មានពេលគ្រប់ គ្រាន់សម្រាប់ ធ្វើការបើក កុំព្យូរទ័រ​ របស់ខ្លួនដើម្បី ធ្វើការ ទាញយក ឯកសារដែលត្រូវ ការមើល ជាបន្ទាន់ រឺ កំពុងតែ ត្រូវការ មានតែ Smartphone ដើម្បីជំនួស នៅពេលដែល ត្រូវការបន្ទាន់។ ថ្ងៃនេះ ខេមបូសូម ណែនាំ កម្មវិធីមួយ ដែលមាន ឈ្មោះថា Downloads Lite ដោយ មិនចាំបាច់ ធ្វើការ​ Jailbreak ក៏អាចប្រើ ប្រាស់បានដែរ។
2
កម្មវិធី Downloads Lite គឺជាកម្មវិធី សម្រាប់ទាញយក ឯកសារផ្សេងៗ ជាច្រើន ក្រៅពី វីដេអូ តាមរយៈ វេបសាយ កម្មវិធីនេះ ប្រិយមិត្ត អាចធ្វើការ ដោនឡូដ ដោយឥត គិតថ្លៃ។ Download lite នាពេលបច្ចុប្បន្ន នេះកំពុង តែមានភាព ពេញនិយម និងមានការ ប្រើប្រាស់ ជាច្រើនពី សំណាក់អ្នក ប្រើប្រាស់ ផលិតផល iDevice ដែលមិន ទាន់ធ្វើការ Jailbreak។ តោះធ្វើការ ដោនឡូដ កម្មវិធីនេះ ទាំងអស់គ្នា៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
  • Device របស់ប្រិយមិត្តដែលមិនទាន់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
  • ប្រិយមិត្តអាចធ្វើការទាញយកតាមរយៈ តំណរនេះ
  • ដើម្បីធ្វើការដោនឡតឯកសារផ្សេងៗ ប្រិយមិត្តគ្រា​ន់ តែចូលទៅ កាន់វេបសាយ ដែលចង់ធ្វើ ការទាញយក ចុច Download វានឹង ធ្វើការ Download ភ្លាម ក្រោយពី Download ចប់ ឯកសារនោះ នឹងធ្វើការ ផ្លាស់ប្តូរ ទៅកាន់ ទីតាំង Files នៅក្នុង កម្មវិធីនោះ។
ខេមបូសូមថ្លែងអំណរគុណ ដល់ប្រិយមិត្ត ដែលតែង តែគាំ ទ្រដល់ ខេមបូ សង្ឈឹមថា ប្រិយមិត្ត ប្រាកដជា ពេញចិត្តនឹង កម្មវិធី មួយនេះ ខេមបូនឹង ខិតខំ ស្វែងរក កម្មវិធីប្លែកៗ និងងាយស្រួល ប្រើប្រាស់ ជាច្រើនទៀត ដើម្បីចែក ជូនដល់ ប្រិយមិត្ត នៅពេល ក្រោយទៀត ។

0 comments:

Post a Comment