ភ្ញាក់​ផ្អើល​ជា​មួយ Tweak ថ្មី​មួយ​នេះ​ដែល​កំពុង​ពេញ​និយម និង​មាន​ការ​ប្រើប្រាស់​យ៉ាង​ច្រើន

Tweak ថ្មីមួយដែលមាន ឈ្មោះថា Multify កំពុងតែមាន ការពេញនិយម ដល់អ្នកប្រើប្រាស់ យ៉ាងច្រើនកុះករ។ Tweak មួយនេះមិនត្រឹមតែ មានសោភ័ណភាព ទាក់ទាញនោះទេ ថែមទាំងមាន ប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់ទៀតផង ។ ប្រិយមិត្តអាចគ្រប់គ្រង កម្មវិធីទាំងអស់ ដែលមាននៅលើ Device របស់ប្រិយមិត្តបាន យ៉ាងងាយស្រួលបំផុត ។
cover
Multify អនុញ្ញាត អោយប្រិយមិត្តធ្វើការ បឹទបើក កម្មវិធី ហើយ បង្រួមវាអោយកាន់តែតូចនិង ធំ តាមតម្រូវការ របស់ប្រិយមិត្ត ហើយអាចបើក កម្មវិធី ថែមពី លើមួយទៀត ផងដែរ ។ Tweak Multify ទើបតែដាក់ ចេញអោយប្រើប្រាស់ ប៉ុន្មានថ្ងៃមកនេះ ទេ ដែលមានដាក់លក់នៅលើ Bigboss តម្លៃ 5$ ប្រិយមិត្តអាចធ្វើការទាញយក សម្រាប់ដោយឥត គិតថ្លៃពី Source Biteyourapple បាន ។
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8
  • Device របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវនិងមាន Cydia រួចជាស្រេច
របៀបតម្លើង និង​ វិធីប្រើប្រាស់
  • ចូលទៅកាន់ Cydia ធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
  • បន្ទាប់ពីធ្វើការ Add Source និង Refresh រួចរាល់សូមធ្វើការស្វែងរក Multify និងធ្វើការតម្លើង
  • Tweak នេះក្រោយពេលតម្លើងតម្រូវអោយប្រិយមិត្តបឹទបើក Device របស់ប្រិយមិត្ត
  • បន្ទាប់មកសូមចូលទៅកាន់ Settings > Multify > ធ្វើការកំណត់ផ្សេងៗ
  • Tweak នេះគឺអាចដំណើរការតាមរយះ Tweak Activation ដូច្នេះ Device របស់ប្រិយមិត្តភាគច្រើនប្រាកដជាមាន Tweak Activation សម្រាប់ប្រើប្រាស់រួចជាស្រេច
  • ចូលទៅកាន់ Settings > Multify > “Multify” Activation Methods ( ធ្វើការកំណត់ដើម្បីបើកអោយប្រើប្រាស់ ) សម្រាប់ខេមបូគឺជ្រើសរើសយក ( Shake Device ) ដូច្នេះប្រសិនបើចង់ប្រើប្រាស់គ្រាន់តែក្រឡុក Device Multify និងចេញដំណើរការអោយប្រើប្រាស់មិនខាន
  • នៅពេលដែល Multify ចេញមកប្រិយមិត្តគ្រាន់តែថាច់លើសញ្ញា + ប្រិយមិត្តអាចស្វែងរកកម្មវិធីជាច្រើនដើម្បីធ្វើការបើកយកមកប្រើប្រាស់ហើយអាចចាកចេញបានយ៉ាងងាយស្រួលថែមទៀតផងនិងចូលទៅកាន់កម្មវិធីវិញបានយ៉ាងងាយស្រួលបំផុត
1
ជាចុងក្រោយ ខេមបូសូមធ្វើការថ្លែង អំណរគុណដល់ប្រិយមិត្តជាច្រើន ដែលតែងតែគាំទ្រខេមបូ។ ខេមបូនិងខិតខំ ស្វែងរក Tweak ថ្មីៗ និងកម្មវិធី ប្លែកៗជាច្រើនដើម្បី ចែកជូនដល់ប្រិយមិត្ត ក៏ដូចជាចំណីអារម្មណ៏ថ្មីៗផងដែរ ។

0 comments:

Post a Comment