គ្មាន Ads អ្វីរញ៉េរញ៉ៃទៀតទេ ជាមួយមុខងារថ្មីនៅលើ Safari របស់ iOS9 !
លោក Tim Cook ក៏បាននិយាយពីដៃគូប្រកួតប្រជែងមួយចំនួន ដែលមិនបានខ្វល់ខ្វាយពីការរំខានរបស់ Ads ដែលលោតឡើងមកនៅពេលដែលអ្នកប្រើកំពុងឆែកអ៊ីនធើណេតនៅលើ Browser របស់ពួកគេ ហើយ Ads ទាំងនោះហើយ ប៉ះពាល់ដល់ការប្រើប្រាស់របស់អ្នកប្រើខ្លាំងណាស់ ដូចនេះទើបប្រព័ន្ធប្រតិបត្តិការ iOS9 បានធ្វើឲ្យកម្មវិធី Safari កាន់តែមានភាពងាយស្រួលប្រើប្រាស់សំរាប់អ្នកប្រើ។
នៅលើប្រព័ន្ធប្រតិបត្តិការ iOS9 Beta នេះ គេអាចឃើញ ថាមុខងារមួយ ដែលហៅថា Content Blocker នៅក្នុងកន្លែង Settings របស់កម្មវិធី Safari ហើយគេអាចដឹងបានថា មុខងារនេះនឹងដំនើរការដោយស្វ័យប្រវត្តិនៅពេលអ្នកបើកវាឲ្យដំនើរការ រួចវានឹងអាចបិទនូវ ads ដែលលោតចេញមកខុសទំនង ក្នុងអំឡុងពេលយើងប្រើប្រាស់កម្មវិធី safari ។ នៅពេលដែលមិនទាន់ប្រើកម្មវិធី Safari យើងនឹងមិនឃើញអ្វីនៅក្នុង Content Blocker នេះទេ ទាល់តែពេលយើងប្រើប្រាស់កម្មវិធី Safari ទើបវាបង្ហាញ ads ដែលលោតចេញមករញ៉េរញ៉ៃទាំងនោះ។

នេះពិតជាដំណឹងល្អមួយ សំរាប់មិត្តអ្នកអានដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ហើយអ្នកអាចដឹងបានថា ស្មាតហ្វូន iPhone 4s, 5, 5s, 5c, 6 និង 6 Plus អាចអាប់ដេតឡើងប្រព័ន្ធប្រតិបត្តិការ iOS9 នេះនាពេលខាងមុខ។
0 comments:
Post a Comment