ឈឺ​ក្បាល​មែន​ទេ? នៅ​ពេល​ដែល​មាន​ការ​ផ្ញើ​សារពី Facebook ចូល​អ៊ីម៉ែល​របស់​អ្នក​រាល់​ថ្ងៃ​បែប​នេះ?


ជាការពិតណាស់ ការប្រើ​ប្រាស់ សារ​អេឡិច​ត្រូនិច(Email) តែង​តែ​មាន​ការ ផ្ញើ​ចេញ​និង​ផ្ញើ​ចូល នូវឯកសារផ្សេងៗ ប៉ុន្តែពេលខ្លះ ការផ្ញើចូល ដោយបណ្តាញសង្គម នានា មកកាន់ អ៊ីម៉ែល របស់យើង ធ្វើ​អោយយើងមាន អារម្មណ៍មិនសូវ ល្អនោះទេ ជាក់ស្តែង ដូចជា សាររបស់ Facebook បានផ្ញើមក អ៊ីម៉ែល​របស់យើង ច្រើនណាស់ ក្រោយពេល យើងបង្កើត Facebook ដោយប្រើអ៊ីម៉ែល។ តើបងប្អូនមាន វិធីដូ​ច​ម្តេច ដើម្បីកុំអោយ សាររបស់ Facebook ផ្ញើចូល Inbox របស់យើងទៀត? លែងមានបញ្ហា ទៀតហើយ ខេមបូរីផត អាចជួយបងប្អូនបាន ជាមួយគន្លឹះងាយៗ ស្រួលធ្វើតាម។

 1-cover
ជាដំបូងបងប្អូន ត្រូវចូលទៅកាន់ គណនីអ៊ីម៉ែល រួចចុចលើ Inbox ពេលនោះ បងប្អូននឹង ឃើញសារពី Facebook ជាច្រើនបាន ផ្ញើទៅអោយ។ ដូច្នេះ យើងត្រូវ ចុចលើផ្នែក ខាងស្តាំ និង ខាងលើដូចរូប ដោយជ្រើសរើស យកពាក្យថា Configure Inbox។
2
ក្រោយពេលចុចលើ Configure Inbox រួចហើយ វានឹងបង្ហាញ ផ្ទាំងមួយដូចរូប តម្រូវអោយ បងប្អូន​ដោះ​ធីក ត្រង់ពាក្យថា Social ដើម្បីកុំអោយសារ ពីបណ្តាញសង្គម ផ្សេងៗផ្ញើចូល Inbox របស់អ្នកទៀត។ ជាចុងក្រោយ លោកអ្នកត្រូវ ចុចលើពាក្យ Save ជាការស្រេច។
3
គិតសព្វៗទៅ មិនមានអ្វី ដែលលំបាកនោះទេ ដើម្បី កុំអោយសារ ពីបណ្តាញសង្គម ផ្ញើចូល Inbox។ គួរ​បញ្ជាក់​ថា ក្នុងករណីខ្លះ សារពី បណ្តាញសង្គមក៏មាន ប្រយោជន៍ផងដែរ ដោយវាជា សញ្ញាណមួយប្រាប់ អោយលោកអ្នកដឹង ដោយមិនចាំបាច់ ទៅបើក Facebook នោះទេ។

0 comments:

Post a Comment