ដោន​ឡូដ​វីដេអូពី YouTube បាន​យ៉ាង​រហ័ស ជាមួយ​កម្មវិធី​កុំព្យូទ័រ Freemake Video Downloader


សម្រាប់ការដោនឡូដវីដេអូពី Youtube នៅ​លើ​កុំព្យូទ័រ របស់​លោក​អ្នក មាន​កម្មវិធី ជា​ច្រើន ដែល​បង​ប្អូន​អាច តម្លើង​ប្រើ​ប្រាស់​បាន ហើយ ភាគ​ច្រើន​នៃ អ្នកប្រើប្រាស់ កុំព្យូទ័រ ស្គាល់ IDM ច្បាស់ជាងគេ ព្រោះ វា​មិន​គ្រាន់​តែ​ដោន​ឡូដ វីដេអូតែមួយមុខនោះទេ ឯកសារផ្សេងៗ ក៏អាចដោនឡូដ បានផងដែរ។ នៅថ្ងៃនេះ ខេមបូ​រីផត សូមធ្វើការ បង្ហាញពីកម្មវិធី ដោនឡូដវីដេអូពី Youtube មួយឈ្មោះថា Freemake Video Downloader ដែលមាន លក្ខណៈរហ័ស និង ងាយស្រួលប្រើ ហើយជាពិសេសនោះ​ អាចដោនឡូដ​បាន​ម្តងច្រើន វីដេអូទៀតផង។1-cover

ជាជំហ៊ានដំបូង ប្រិយមិត្តត្រូវ ចូលទៅកាន់ គេហទំព័រ freemake ដោយផ្ទាល់ ដើម្បីធ្វើការដោនឡូដ​ ឬក៏​អាច ចុចត្រង់នេះ ដើម្បីដោនឡូដ បានដោយឥតគិតថ្លៃ។
ក្រោយពេលដោនឡូដ ចប់សព្វគ្រប់ហើយ បងប្អូនត្រូវ ចាប់ផ្តើមធ្វើការ តម្លើង​ដោយចុច Mouse ស្តាំ​លើ​កម្មវិធី​នោះ រួចជ្រើសរើស យកពាក្យថា Open ឬ Run As Administrator រួចអនុវត្តការចុច Next ជាបន្តបន្ទាប់ រហូតដល់ ចេញពាក្យថា Finish។
ការតម្លើងបាន ចប់សព្វគ្រប់ហើយ បងប្អូនត្រូវបើកកម្មវិធី នោះឡើង​ ពេលនោះ​នឹង ឃើញផ្ទាំង កម្មវិធី​ទទេស្អាត ដូចរូប។ 2
មកដល់ទីនេះ បងប្អូនត្រូវ Copy Link នៃវីដេអូណាមួយ ដែលបងប្អូន ចង់ធ្វើការដោនឡូដ រួចចុចលើ Paste URL។ សូមមើលរូប។ 3
បន្ទាប់ពីចុចលើ Paste URL រួចហើយ វានឹងបង្ហាញផ្ទាំងមួយ អោយលោកអ្នក ជ្រើសរើសទំហំឬ កម្រិត​វីដេអូ និង ទីតាំងផ្ទុកវីដេអូ នោះផងដែរ ហើយ ជាចុងក្រោយ សូមចុចលើពាក្យថា Download ជាការ​ស្រេច។4
គួរបញ្ជាក់ផងដែរថា ជាមួយកម្មវិធី មួយនេះ លោកអ្នកក៏អាច ដោនឡូដជាកញ្ចប់ Playlist ក៏បាន​ដែរ​(ដោនឡូដម្តងអាចបានច្រើនវីដេអូ) គ្រាន់តែ Copy Link នៃ Playlist នោះជាការស្រេចទៅហើយ។

0 comments:

Post a Comment