គ្រាន់តែចុចប៊ូតុង Power លោកអ្នកអាចដោះសោរបានភ្លាមៗ ដោយមិនចាំបាច់ យកដៃអូសដើម្បីដោះសោរឡើយ ជាមួយនឹង Tweak QuickUnlock (Bypass)
ប្រហែលជាមាន ប្រិយមិត្ត មួយចំនួន ធុញទ្រាន់ និង វិធីដដែលៗ ក្នុងការ យកម្រាមដៃ អូសដើម្បីដោះ សោរ Device របស់លោកអ្នក វាមានភាព ស្មុគស្មាញ ដល់ទៅ ២ តង់ ក្នុងការចាប់ កាន់ Device របស់លោកអ្នក ទីមួយត្រូវការ ចុច ប៊ូតង់ Power សិន ឬ ប៊ូតង់ Home ដើម្បីយកម្រាមដៃ អូស អោយ Device របស់លោកអ្នក ដោះសោរ។
ចំណែក Tweak QuickUnlock នេះវិញលោក អ្នកអាចធ្វើការ ដោះសោរ បានដោយ មិនចាំបាច់ មានភាព ស្មុគស្មាញ ទៀតឡើយ ដោយគ្រាន់តែ ចុចប៊ូតុង Power វានឹងធ្វើការ ដោះសោរដោយ ស្វ័យប្រវតិ្ត តែប្រសិន បើលោកអ្នក មានការកំណត់ លេខសំងាត់ នៅលើ Device របស់លោកអ្នក វាត្រូវការ កំណត់ លេខសំងាត់ នៅក្នុង Tweak នេះជាមុនសិន ដើម្បីអាចអោយ វាធ្វើការ Bypass ដោយស្វ័យ ប្រវត្តិបាន។ Tweak នេះមានទំហំ មិនសូវជា ធំប៉ុន្មានទេ វាបង្កើត ឡើងសម្រាប់ ប្រិយមិត្ត ដែលមិន ពេញចិត្ត និង មុខងារដោះសោរ របស់ប្រព័ន្ធ ប្រតិបត្តិការ iOS ដែលមានស្រាប់ ដូច្នេះ លោកអ្នក អាចប្រើប្រាស់ Tweak នេះដើម្បី ដោះសោរបាន ដោយគ្រាន់ តែចុច ប៊ូតុង Power ប៉ុណ្ណោះ វានឹងលោត ចូលទៅកាន់ Home Screen តែម្តង បើទោះបីជា Device របស់លោកអ្នក បានរលត់ ភ្លើង ក៏ដោយ។ លោកអ្នកអាច ធ្វើការតម្លើង Tweak នេះតាមលំនាំ ខាងក្រោមបាន៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នក ត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
- ដោយសារ តែ Tweak នេះមាននៅក្នុង Bigboss ស្រាប់ដូច្នេះ លោកអ្នក មិនចាំបាច់ ធ្វើការ Add Source ឡើយគ្រាន់តែ ធ្វើការ Refresh ជាការស្រេច
- ក្រោយពី Refresh Source ដែលមាននៅក្នុង Device របស់លោកអ្នក ចប់សព្វ គ្រប់ហើយ សូមធ្វើការ ស្វែងរក QuickUnlock រួចធ្វើការតម្លើង និង Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នក ដំណើរការ កាន់តែរលូន សូមធ្វើការ Reboot (បិទ/បើក) Device របស់លោក អ្នកឡើងវិញ
- បន្ទាប់មកសូមចូលទៅកាន់ Settings > QuickUnlock ប្រសិនបើ លោកអ្នក មានលេខសំងាត់ (Passcode) នៅលើ Device របស់លោកអ្នក សូមធ្វើការ បំពេញអោយ ត្រូវនៅក្នុង QuickUnlock ហើយចុចពាក្យ Activate ជាមុនសិន
- បន្ទាប់មកសាកល្បង ចុចប៊ូតង់ Power វានឹងធ្វើការ ដោះសោរ ដោយខ្លួនឯង ហើយចូល ទៅក្នុង Home Screen ដោយស្វ័យប្រវត្តិ
ជាចុងក្រោយ ខេមបូសង្ឈឹមថា លោកអ្នក នឹង ពេញចិត្ត ជាមួយ Tweak នេះ។ ក្រុមការងារ ខេមបូនឹងខិតខំស្វែងរក Tweak ពិសេសៗ ជាច្រើនទៀត ដើម្បីចែក ជូនដល់ ប្រិយមិត្ត នៅពេល ក្រោយៗ ទៀត ក៏ដូចជា ចំណីអារម្មណ៍ ថ្មីៗផងដែរ។

0 comments:
Post a Comment