ថត​វីដេអូ​នៅ​លើ Screen អោយ​កាន់​តែ​ច្បាស់ និង​មាន​ល្បឿន​លឿន ជាមួយ​នឹង Tweak Shou (អាន​ពី​របៀប​តម្លើង ទីនេះ)


Cover

Shou គឺជា tweak មួយហើយ ក៏ជាកម្មវិធី ផងដែរ ដែលវាមាន មុខងារ អាចអោយ យើងធ្វើការ ថតវីដេអូ នៅលើ Screen នៃ iPhone,iPad និង iPod Touch របស់យើង បានយ៉ាង ងាយស្រួល និងមានល្បឿន លឿនផងដែរ។ ដោយកន្លងមក យើងបាន បង្ហាញអំពី វាម្តងមកហើយ ដោយការ ទាញយក ដោយមិនចាំ បាច់ត្រូវ jailbreak ដូច្នេះនៅថ្ងៃនេះ យើងសូមបង្ហាញ ពីតួនាទី ដែលវា ដើរតួជា tweak វិញម្តង។
មិនខុសពី កម្មវិធី Shou ទេ ចំពោះ tweak Shou ក៏មាន មុខងារដូច គ្នាដែរ ហើយជំនាន់ ដែលយើង នឹងលើក យកមក បង្ហាញនៅ ពេលនេះ គឺជាជំនាន់ ថ្មីទៀតផង។ ដូចដែល មិត្តអ្នកអាន បានដឹង រួចមកហើយ វាមាន មុខងារ សម្រាប់ធ្វើការ ថតវីដេអូ នៅលើ screen។
សូមទស្សនាវីដេអូ ខាងក្រោម ដែលបង្ហាញ អំពីការប្រើប្រាស់ Tweak Shou៖
ដូចនេះ ដើម្បីតម្លើង វាបាន សូមអនុវត្ត តាមការណែនាំ ដូចខាងក្រោម !!
តម្រូវការ៖
  • ជាដំបូង សូមចូលទៅកាន់ cydia រួចចូល ទៅកាន់ Sources រួចធ្វើការ Refresh រង់ចាំ ដល់វា ដំណើការចប់
  • បន្ទាប់មក នៅក្នុង Cydia ដដែល សូមចូល ទៅកាន់កន្លែង ស្វែងរក ហើយវាយពាក្យ “Shou” ចុចលើ “Shou” និងធ្វើការ តម្លើងជា ការស្រេច។
  • បន្ទាប់ពីតម្លើងចប់ វានឹងទាមទារ អោយស្មាតហ្វូន របស់យើង ត្រូវធ្វើការ Respring ដូចនេះ សូមចុចពាក្យ “Restart Springboard”។
  • ចំពោះ tweak មួយនេះ ក្រោយពី តម្លើងចប់ វាមិនមាន កន្លែងសម្រាប់​ កែរមុខងារ ដូចជា tweak ដទៃៗទេ ប៉ុន្តែវា បានបង្កើត កម្មវិធី Shou មួយនៅលើ homescreen ដើម្បីអោយ យើងធ្វើការ ថតវីដេអូ នៅលើ screen បាន។
  • សូមបើក កម្មវិធី shou នៅលើ Homescreen រួចចុច “Continue” រួចធ្វើការ ទាញយក កម្មវិធី TV
  • ដើម្បីអាចថត វីដេអូ នៅលើ screen បាន​ សូមធ្វើការ sign in ទៅលើ គណនី ណាមួយ (Twitter, Facebook, Gmail) ជាមុនសិន
  • ជាចុងក្រោយ លោកអ្នក គ្រាន់តែចូល ទៅកាន់ Shou ម្តងទៀត នឹងអាច ថតវីដេអូ នៅលើ Screen បានហើយ ដោយចុចលើ Record Screen ដើម្បីចាប់ ផ្តើមថត។
1

0 comments:

Post a Comment