របៀប​បង្កើត Facebook Like page ជាមួយ​ជំហ៊ាន​ងាយៗ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
សម្រាប់បងប្អូន ប្រិយមិត្ត​ទាំង​អស់ ដែល​ចង់​ចេះ បង្កើត​ទំព័រ Facebook Like Page ផ្ទាល់​ខ្លួន​នោះ គឺ​ពិត​ជា មិន​មាន​អ្វី ពិបាក​ធ្ងន់​ធ្ងរ នោះ​ទេ ដោយបងប្អូន គ្រាន់តែមាន គណនីហ្វេសប៊ុកមួយ និង អនុវត្តនូវ ជំហ៊ានងាយៗ ដែល ខេមបូរីផត ណែនាំដូចខាងក្រោម។
Social networking LIKE
ជាដំបូង​បងប្អូនត្រូវធ្វើការ Login ចូលទៅកាន់​គណនីហ្វេសប៊ុក។ នៅពេលនោះ​សូមប្រិយមិត្តចុចនៅ​ត្រង់​​ពាក្យ​ថា Create Page ដូចរូប។
2
ពេលនោះ វានឹងបង្ហាញនូវប្រភេទទំព័រ ដែលលោកអ្នកត្រូវបង្កើត ដូចជា ទំព័រសម្រាប់ ការអប់រំ ទំព័រ​សម្រាប់​អាជីវកម្ម ខ្នាតតូច ឬ អង្គការជាដើម។ សូមជ្រើសរើស មួយក្នុងចំណោម ទាំងអស់នោះ ប៉ុន្តែ ខេមបូ សូមសន្មត់ថា ជ្រើសរើសប្រភេទទំព័រអប់រំ។
3
4
មកដល់ទីនេះ គ្រាន់តែបំពេញព័ត៌មាន មួយចំនួនអំពីទំព័រ របស់លោកអ្នក និង ធ្វើការអាប់ឡូដ រូបភាព​ដាក់​ជា Profile សម្រាប់ Facebook Like Page របស់អ្នកជាការស្រេច ហើយ ក្នុងករណីមិនទាន់ ចង់​បំពេញ​ព័ត៌មានទាំងអស់នោះទេ អាចបំពេញ នៅថ្ងៃក្រោយបាន ដោយចុចលើពាក្យថា Skip។
5
6 7 8
នៅទីបំផុត បងប្អូនទទួលបានទំព័រ Facebook Like Page មួយ ដូចរូបខាងក្រោម។ ជាមួយគ្នានោះដែរ ប្រិយមិត្តក៏អាចធ្វើការ ប្តូរនូវរូបភាព Profile, Cover ក៏ដូចជា កែប្រែព័ត៌មាន មួយចំនួនអំពី ទំព័រនោះ បា​ន​កាន់​តែ​ងាយ ដោយគ្រាន់តែ ចូលទៅកាន់ About នឹងឃើញ ព័ត៌មានដែលត្រូវ បំពេញ ដូច​រូប​ខាង​ក្រោម។
9
10
ដូច្នេះ សម្រាប់បងប្អូនប្រិយមិត្ត ដែលចង់បង្កើតទំព័រ Facebook Like Page អាចបង្កើត បានដោយ​ឥត​គិត​ថ្លៃ ដោយគ្រាន់តែ មានគណនីហ្វេសប៊ុក និង អនុវត្ត តាមជំហ៊ានងាយៗ ដូចខេមបូ ជម្រាប​ជូនខាង​លើ​នេះ ជាការស្រេច។

0 comments:

Post a Comment