ដោយ​សារ​អត្ថ​ប្រយោជន៍​ទាំង​នេះ ទើប​កម្មវិធី iTools អាច​ទាក់​ចិត្ត​អ្នក​ប្រើ iOS បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
មានមិត្ត អ្នកអាន ភាគច្រើន បានស្គាល់ ពីកម្មវិធី iTools មួយនេះ ជាពិសេស អ្នកប្រើប្រាស់ iPhone, iPod touch និង iPad ។ សំរាប់អ្នក ដែលធ្លាប់ ប្រើប្រាស់ កម្មវិធីមួយនេះ តើអ្នកភាគ ច្រើនប្រើប្រាស់ មុខងារ អ្វីច្រើន ជាងគេ នៅក្នុង កម្មវិធីនេះ? មានអ្នក ខ្លះប្រហែល ជាប្រើប្រាស់ច្រើន លើការ ផ្ទេររូបភាព, វីដេអូ និង ចំរៀងផ្សេងៗ ដោយសារ វាមាន ភាពងាយ ស្រួលជាង ការប្រើប្រាស់ iTunes របស់ Apple ។
1
ដើម្បីជ្រាប កាន់តែ ច្បាស់ អំពីអត្ថ ប្រយោជន៍ របស់កម្មវិធីនេះ យើងនឹង បកស្រាយឲ្យបាន ក្បោះក្បាយ សំរាប់មិត្ត អ្នកអាន យល់ច្បាស់ ហើយកាន់ តែចង់ ប្រើកម្មវិធីនេះ ដូចនេះ សូមអានការណែនាំ ខាងក្រោម៖
  • អ្នកប្រើ iPhone ឬ iPad អាចរៀបចំកម្មវិធីនៅក្នុងឧបករណ៍ iDevice របស់អ្នក តាមរយៈកម្មវិធី iTools ដែលមាននៅលើកុំព្យូទ័រ
  • អាចធ្វើការរក្សាទិន្នន័យ ដូចជាកម្មវិធី, លេខទូរស័ព្ទ និងឯកសារផ្សេងបានយ៉ាងងាយស្រួល
  • អាចជួយអ្នកផ្ទេររូបភាព, ចំរៀង និងវីដេអូ ពី iDevice ចូលកុំព្យូទ័រ និងពីកុំព្យូទ័រចូល iDevice បានដោយងាយបំផុត
  • កម្មវិធីនេះ អាចប្រើប្រាស់បានជាមួយ iPhone, iPad និង iPod Touch គ្រប់ជំនាន់
ចំនុចទាំង នេះហើយ ដែលអ្នក ប្រើប្រាស់ iDevice តែងមាន កម្មវិធីនេះ នៅក្នុង ម៉ាស៊ីនកុំព្យូទ័រ របស់ពួកគេ ដើម្បីងាយ ស្រួលប្រើប្រាស់ ផ្ទេរទិន្នន័យ ជាមួយ iDevice បានងាយស្រួល ជាងការ ប្រើប្រាស់ លើ iTunes ប៉ុន្តែគ្រប់ យ៉ាងនៅ តែត្រូវការ តម្លើង iTunes មុនសិន ទើបអាច តម្លើង iTools នេះប្រើប្រាស់ តាមក្រោយបាន។
  • អ្នកអាច​ ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងដោនឡូដកម្មវិធីនេះសំរាប់ Windows
2-cover

1 comments:

  1. I just love your article. I do always look over your web site for brand new articles. I am (not very long ago) performing on an associate app mod subway surfers apk that's going awing and special because of you

    ReplyDelete