កម្មវិធី Record Screen ដែលមានដំនើរការលឿន, មិនបាច់ Root ក៏ប្រើបាននិងប្រើគ្មានដែនកំណត់
តាមដានព័ត៌មានផ្សេងៗពី Cambo Report

បន្តទៀត យើងបាន ពាំនាំកម្មវិធី Record Screen ដែលមាន ឈ្មោះថា Lollipop Screen Recorder ដែលអាចឲ្យ អ្នកថត សកម្មភាព នៅពេល ចុចលើអេក្រង់ បានដោយរលូន, ហើយពុំចាំ បាច់ធ្វើការ Root ស្មាតហ្វូន ដើម្បីប្រើប្រាស់ កម្មវិធីនេះទេ ហើយអ្វី ដែលកាន់ តែពិសេសនោះ អ្នកអាច ថតសកម្មភាព ជាវីដេអូនោះ បានដោយ គ្មានការ កំណត់ឡើយ តែអាស្រ័យ លើទំហំ អង្គចងចាំ របស់អ្នក តែប៉ុណ្ណោះ បើទំហំនៅទំនេរ កម្មវិធីនេះ នៅបន្តថត រហូតទាល់ តែអ្នកចុចបិទ ឬពេញ អង្គចងចាំ ទើបវាបិទ។
- ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងដោនឡូដ

បញ្ជាក់ថា កម្មវិធីនេះ អាចប្រើប្រាស់ បានជាមួយ ឧបករណ៍ទាំង អស់ដែល ដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop ឡើងទៅ។ សំរាប់មិត្ត អ្នកអាន ដែលធ្លាប់ ប្រើប្រាស់កម្មវិធី បែបនេះ ច្បាស់ជាពេញចិត្ត ជាមួយ ការថត ដោយគ្មាន ការកំណត់នាទី ចំនែកឯ អ្នកមិន ទាន់ប្រើ អាចសាក ដោនឡូដទុក ប្រើនៅ ពេលចាំ បាច់ណា មួយបាន។
0 comments:
Post a Comment