របៀប​បិទ USB Port មិន​អោយ​ស្គាល់​នៅ​លើ Windows 8 តាម​រយៈ Registry

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
ជាធម្មតា USB Port ជាកន្លែង សម្រាប់ដោត USB Drive ដើម្បីធ្វើការ Copy ឯកសារចេញ ឬ ចូល រវាងកុំព្យូទ័រ និង USB ហើយ ភាគច្រើន នៃអ្នកប្រើប្រាស់ កុំព្យូទ័រតែងតែ បើក Port នេះអោយទំនេរ ដើម្បីអោយគេ អាចដោតបាន ប៉ុន្តែនៅពេលខ្លះ ឬ នៅកន្លែងខ្លះ គេមិនអនុញ្ញាត អោយយើង ធ្វើការដោត USB Flash ដើម្បី Copy ចេញ ឬ Copy ចូល នោះទេ ដូច្នេះហើយ ទើបម្ចាស់កុំព្យូទ័រ ឬ ហៅថា Admin មានសិទ្ធិកំណត់ មិនអោយវាស្គាល់ USB Port បាន។
1-cover
ខាងក្រោមនេះ ជាវិធីសាស្រ្តបិទ USB Port មិនអោយ ស្គាល់នៅលើ Windows 8។ សូមអនុវត្តទាំងអស់គ្នា៖
ដំបូង ត្រូវចូលទៅកាន់ Run ដោយចុច Key Windows ផ្គួបជាមួយតួអក្សរ R ។ រួចវាយពាក្យថា regedit ក្នុងប្រអប់ Open រួចចុច Ok។
2
បន្ទាប់មកទៀត សូមធ្វើការចុចពង្រាយ រហូតដល់គោលដៅ ដោយចាប់ផ្តើមពី HKEY_LOCAL_MACHINE រហូតដល់ USBSTOR ដូចខាងក្រោម។
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR
3
នៅផ្នែកខាងស្តាំ លោកអ្នកនឹង ឃើញពាក្យថា Start ។ សូមចុចលើវា រួចវាយ បញ្ចូលលេខ 4 សម្រាប់ការកំណត់ មិនអោយស្គាល់ USB Drive ហើយ ក្នុងករណីចង់ដោះ ឬ អោយវា ស្គាល់វិញ ត្រូវបញ្ចូលលេខ 3 រួចចុច OK ជាការស្រេច។

0 comments:

Post a Comment