អ្នក​អាច​ទស្សនា វីដេអូ 360 ដឺក្រេ​ជា​ច្រើន​នៅ​ក្នុង​មាតិការ​មួយ​នៅ​លើ YouTube


នាដើមឆ្នាំនេះ YouTube បានបង្ហោះនូវ វីដេអូមួយចំនួន បង្ហាញពី ការវិវត្តន៍ថ្មី នៃវីដេអូ ដែលមានភាពខុសប្លែក ពីវីដេអូ ធម្មតា មុនៗ។ វីដេអូជំនាន់ ក្រោយនេះ ជាប្រភេទ 360 ដឺក្រេ ដែលអាច ឲ្យអ្នកទស្សនា មើលតាម រយៈស្មាតហ្វូន ដំនើរការ Android ហើយអាច បង្វិលស្មាតហ្វូន ទៅឆ្វេង ឬទៅ ស្តាំបាន នៅពេល ទស្សនាវីដេអូ ប្រភេទនេះ អ្នកនឹង មានអារម្មណ៍ថា ដូចនៅចំ កណ្តាល សកម្មភាពក្នុងវីដេអូនេះ។

1-cover
ដោយសារ មានការ គាំទ្រច្រើន ពីសំណាក់ អ្នកទស្សនា YouTube បានបង្កើតនូវ មាតិការមួយ ដែលផ្ទុក ទៅដោយ វីដេអូប្រភេទ 360 ដឺក្រេនេះ។ អ្នកអាចចូល ទស្សនាវីដេអូ ប្រភេទ 360 ដឺក្រេជា ច្រើននៅ ក្នុងនោះ ដោយជំហ៊ានដំបូង អ្នកត្រូវ ចូលទៅកាន់ ៖
  1. ចូលទៅកាន់ YouTube ចុចលើសញ្ញាត្រេរ 3 1
  2. អូសចុះក្រោមបន្តិច រកពាក្យ 360Video បន្ទាប់ អ្នកនឹងឃើញមានវីដេអូប្រភេទ 360 ដឺក្រេជាច្រើននៅក្នុង2

សំរាប់មិត្តអ្នកអាន ដែលធ្លាប់ ទស្សនាវីដេអូ ប្រភេទនេះ ប្រាកដជា ដឹងថា វាអស្ចារ្យប៉ុណ្ណា និងមានអារម្មណ៍ យ៉ាងដូចម្តេច នៅពេលទស្សនា។ សំរាប់មិត្ត អ្នកអាន ដែលប្រើប្រាស់ Android គួរសាកល្បង ទស្សនា វីដេអូទាំងនេះ ដើម្បីទទួល បានអារម្មណ៍ អស្ចារ្យនេះដែរ។

0 comments:

Post a Comment