TaiG 2.2.1 ទើប​តែ​ចេញ​ថ្មីៗ! អាច​ធ្វើ​ឲ្យ​ដំនើរ​ការ Jailbreak កាន់​តែ​លឿន និង​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​លើ Version មុនៗ!


ដូចអ្វីដែល អ្នកប្រើប្រាស់ គ្រប់រូប បានដឹងចឹង ថាកម្មវិធី TaiG នេះពិតជា ផ្តល់ក្តីសង្ឃឹម ច្រើនដល់អ្នកប្រើប្រាស់ ប្រព័ន្ធ ប្រតិបត្តិការ iOS ។ ប៉ុន្តែកាលពី ពួកគេចេញ កម្មវិធី TaiG version ដំបូង ពិតជា ធ្វើបង្ករនូវបញ្ហា តិចតួច ដោយសារ មានអ្នកខ្លះគាំង នៅត្រឹម 20 ភាគរយ ឬ 50 ភាគរយ ដូចនេះពួកគេបានចេញ Version មួយផ្សេងទៀត ធ្វើឲ្យការ Jailbreak កាន់តែល្អ និងបាន ពង្រួមបញ្ហា កាន់តែតូច។
1-cover
បន្តទៀតថា នាពេល ម្សិលមិញនេះ ក្រុមអ្នកផលិត ដដែលនេះ បានបញ្ចេញ នូវកម្មវិធី TaiG នេះក្នុង Version ថ្មី 2.2.1 ដែលសម្រួល ដល់ការ Error មួយចំនួន, សម្រួលដំនើរការ Patch និងបង្កើនល្បឿន Jailbreak ឲ្យប្រសើរ ជាងមុន។ អ្នកអាច ដោនឡូដកម្មវិធី TaiG version ថ្មីនេះបាន ដោយគ្រាន់ តែចុច ពាក្យ នៅខាងក្រោម៖
2
សំរាប់មិត្តអ្នកអាន អាចប្រើប្រាស់ កម្មវិធី TaiG version មុនៗ ដែលអាច Jailbreak ឧបករណ៍ iOS របស់អ្នកបាន ឬអ្នក អាចដោនឡូដ កម្មវិធីនេះ យកទៅ Jailbreak ក៏បានដែរ ដើម្បីសម្រួល ដល់ដំនើរការកាន់តែ ប្រសើរ។

0 comments:

Post a Comment