អ្នកអាចប្រើកម្មវិធីរបស់ Android នៅលើកុំព្យូទ័រដំនើរការ Windows និង Mac OS បានជាមួយកម្មវិធីមួយនេះ!
មានមិត្តអ្នកអាន មួយចំនួន ប្រហែលជា បានដឹងរួចមក ហើយជាមួយ កម្មវិធីមួយនេះ វាមាន សមត្ថភាព និងមុខងារ សំខាន់ៗ ដែលអាច ឲ្យអ្នកប្រើប្រាស់ កម្មវិធីរបស់ ប្រព័ន្ធប្រតិបត្តិការ Android ដំនើរការនៅ លើកុំព្យូទ័របាន ហើយភាគច្រើន អ្នកប្រើប្រាស់ កម្មវីធីនេះ គឺភាគច្រើន ជាអ្នកប្រើប្រាស់ កុំព្យូទ័រដំនើរការ Windows តែកុំភ្លេចណា កម្មវិធីនេះ ក៏អាចដំនើរការ បាននៅលើ Mac OS ដែរ។
កម្មវិធីនេះ មានឈ្មោះថា BlueStacks ជាប្រភេទ កម្មវិធីមួយ ដែលមាន ទំរង់ដូចជា ថេប្លេតមួយ ដែលដំនើរការ Android ហើយអ្នក អាចដោនឡូដ កម្មវិធីនៅក្នុង App Store របស់កម្មវិធីនេះ បានផ្តល់ ឲ្យក៏បាន ឬអ្នកអាច ដោនឡូដ កម្មវិធី Android ផ្សេងៗ ដែលជាប្រភេទ file .apk យកមក តម្លើងប្រើ នៅក្នុងកម្មវិធីនេះក៏ បានដែរ។ បើសិនជា អ្នកចាប់អារម្មណ៍ អ្នកអាច ធ្វើការដោនឡូដ បានភ្លាមៗ ដោយគ្រាន់ តែចុចពាក្យនៅ ខាងក្រោម រួចយកទៅ តម្លើងលើ កុំព្យូទ័ររបស់អ្នក។
- ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងដោនឡូដ





0 comments:
Post a Comment